ស្លាកលេខពិសេស​ លក្ខណៈគ្រួសារ​​ ដែលកំណត់​ដោយ​អន្តរក្រសួង​ ខ្លះ​តម្លៃ​ដល់​ ១​ម៉ឺន​ដុល្លារ​

(ភ្នំពេញ)៖ អន្តរក្រសួងរួមមាន ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន និង​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ ចេញប្រកាស​រួម​ស្ដីពី​ការលក់​លេខ​ចុះបញ្ជី​រថយន្ត​គ្រួសារ និង​រថយន្ត​ធុន​ស្រាល​។ ប្រកាសអន្តរក្រសួងបញ្ជាក់ថា ​ការលក់​លេខ​ចុះបញ្ជី​នេះ ធ្វើឡើង​ដើម្បី​ជា​គុណប្រយោជន៍​ដល់​ថវិកាជាតិ​។

បើតាមសេចក្តីប្រកាសអន្តរក្រសួងដដែល លេខ​ចុះបញ្ជី​រថយន្ត​គ្រួសារ និង​រថយន្ត​ធុន​ស្រាល រួមមាន​លេខ​ធម្មតា និង​លេខ​ពិសេស​។ ការចុះបញ្ជី​លេខ​រថយន្ត​ខាងលើនេះ បែង​ចែកជា​តំបន់​១ នៅ​ភ្នំពេញ ​ឯ​​តំបន់​​២ និង​តំបន់​៣ ទៅតាម​ខេត្ត​ផ្សេងៗ​។

ការទិញ និង​ចុះបញ្ជី​រថយន្ត ធ្វើឡើង​តាម​ប្រព័ន្ធ​អន​ឡាញ https://vehicle.mpwt.gov.kh/។ ដោយឡែក បើ​មើល​តាម​តារាង​តម្លៃ​ដែល​ភ្ជាប់​នឹង​ប្រកាស​នេះ លេខ​ពិសេស មាន​ចាប់ពី​តម្លៃ ៤០​លាន​រៀល (​ឬ ​១​ម៉ឺន​​ដុល្លារ​) ចុះក្រោម​៕

Posted by ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT on Thursday, August 22, 2019

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com