ជិត១០ម៉ោងហើយ​ ដែលភ្លើង​នៅបន្តឆាបឆេះអគាររោងចក្រផលិតពូក​ ​ក្នុងខណ្ឌមានជ័យ ​មិនទាន់រលត់​នៅឡើយ​

(ភ្នំពេញ)៖ មកដល់ម៉ោងប្រមាណជិត១០យប់នេះ អគ្គិភ័យនៅតែបន្តឆាបឆេះអគារអគាររោងចក្រ ផលិតពូក នៅសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មិនទាន់រលត់នៅឡើយ។

ខណៈនេះ សមត្ថកិច្ចកំពុងបន្ដបាញ់ពន្លត់ភ្លើង ដែលជាករណីមួយដែលស្ទើរតែមិនធ្លាប់មាននៅក្នុងរាជធានីភ្នំពេញ។ មន្ត្រីអគ្គិភ័យនៅកន្លែងកើតហេតុបានឲ្យដឹងថា រហូតមកដល់ម៉ោងនេះ អគ្គិភ័យនេះឆេះអគារចំនួន៣ និងរោងសិប្បកម្មមួយកន្លែង។ ក្នុងនោះ អគារទីមួយបានរលំទាំងស្រុង អគារទីពីរសមត្ថកិច្ចអាចគ្រប់គ្រងបាន និងអគារទីបី កំពុងស្ថិតក្រោមការអន្តរាគមន៍ពន្លត់ពីក្រុម711 ​របស់​កង​ពលតូច​លេខ៧០។

ក្នុងប្រតិប​តិ្តការពន្លត់អគ្គិភ័យនេះ សមត្ថកិច្ចបានប្រើប្រាស់ឡានទឹកអស់ប្រមាណ ៥០គ្រឿងហើយ ខណៈ​មូលហេតុនៃការឆាបឆេះ និងទំហំនៃការខូចខាតមិនទាន់អាចកំណត់បាននៅឡើយទេ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com