មកដល់​ម៉ោងជាង ៤​ល្ងាច​ហើយ ភ្លើង​នៅ​បន្ត​ឆេះ​អគារ ៥​ជាន់ សិប្បកម្ម​ផលិត​ពូក នៅ​ម្តុំ​មុខ​ពេទ្យរុស្ស៊ី ក្នុង​រាជធានី​ភ្នំពេញ​!

(​ភ្នំពេញ​)៖ ហេតុការណ៍​អគ្គិភ័យ ឆេះ​សិប្បកម្ម​ធ្វើ​ពូក ស្ថិតនៅ​ភូមិ​ចំរើន​ផល​១ សង្កាត់​ស្ទឹងមានជ័យ​២ ម្តុំ​មុខ​ពេទ្យរុស្ស៊ី ចាប់តាំងពី​ម៉ោងជាង ១​រសៀល រហូតដល់​ម៉ោងជាង ៤​រសៀល ថ្ងៃទី​២៣​សីហា​នេះ នៅ​បន្ត​ឆេះ​សន្ធោរ​សន្ធៅ ហើយ​អគារ​កម្ពស់ ៥​ជាន់​នោះ ប្រឈម​នឹង​ការបាក់​រលំ​។​

​ដោយឡែក អាជ្ញាធរ សមត្ថកិច្ច បាន​ប្រើ​ឡានទឹក​ជាច្រើន​គ្រឿង ជួយ​អន្តរាគមន៍ បាញ់​ទឹក​ពន្លត់​។ តែ​ភ្លើង​ឆេះ​ខ្លាំង មិនអាច​រលត់​ឡើយ​។​

​សិប្បកម្ម និង​ផ្ទះ​ស្តុក​ពូក ដែល​ឆេះ​សន្ធោរ​សន្ធៅ​នេះ ស្ថិតនៅ​ភូមិ​ចំរើន​ផល​១ សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ Swift News បាន​ផ្សាយ​ផ្ទាល់​ពី​ព្រឹត្តិការណ៍​នេះ​៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com