UN៖ រុស្ស៊ី និងចិន ចេញមុខជំទាស់គម្រោងដាក់ពង្រាយមីស៊ីលអាមេរិកនៅអាស៊ីប៉ាស៊ីហ្វិក

លោកស្រី Maria Zakhavova អ្នកនាំពាក្យក្រសួងការបរទេសរបស់ប្រទេសរុស្ស៊ី បាននិយាយថា រុស្ស៊ី និងចិន បានដាក់សំណើទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិរួចហើយ កាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហានេះ ដើម្បីពិភាក្សាអំពីគម្រោងរបស់សហរដ្ឋអាមេរិកក្នុងការដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យមនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ។

លោកស្រី Maria Zakhavova បានបន្តថា រុស្ស៊ី និងចិន បានប្រឆាំងជំទាស់ចំពោះគម្រោងដាក់ពង្រាយមីស៊ីលរបស់អាមេរិក ដែលជាការគម្រាមកំហែងដល់សន្តិសុខក្នុងតំបន់ និងនៅជុំវិញពិភពលោក ។

លោកស្រី Maria Zakhavova បានបញ្ជាក់ថា ប្រសិនបើអាមេរិកដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យមបានដូចគម្រោង អាមេរិកនឹងដាក់ពង្រាយមីស៊ីលដូចគ្នានៅតំបន់អឺរ៉ុប នៅពេលខាងមុខ ដែលជាការគម្រាមកំហែងសន្តិសុខដោយផ្ទាល់លើរុស្ស៊ី ៕លីលី

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com