Breaking News៖ ឡាវ​បង្កើន​ទ័ព​នៅ​ព្រំដែន​ខេត្តព្រះវិហារ កម្ពុជា​ត្រៀម​ជម្លៀស​ប្រជាជន ៤​ភូមិ ចេញពី​ព្រំដែន ស្រុក​ជាំ​ក្សាន្ត

(​ខេត្តព្រះវិហារ​)៖ របាយការណ៍​ខេត្តព្រះវិហារ ដែល​បាន​ផុស​ផ្សាយ​លើ Facebook របស់​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ព័ត៌មាន បង្ហាញថា នៅ​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៩ សភាពការណ៍​ព្រំដែន​កម្ពុជា​-​ឡាវ តាម​របាយការណ៍​លោក​អធិការ​ស្រុក​ជាំ​ក្សាន្ត និង​កងកម្លាំង​ជួរមុខ គឺ​សកម្មភាព​យោធា​ឡាវ បន្ត​ឈរជើង​នៅ​ចំណុច​ដដែល ពិនិត្យឃើញ​មានការ​កើន​កម្លាំង​ជាង​មុន​។ កម្លាំង​ខាងយើង ក៏បាន​បន្ថែម នៅ​គ្រប់​គោលដៅ ត្រៀមចាំ​បញ្ជា​។​

​របាយការណ៍​របស់​ម​ន្ទីរ​ព័ត៌មាន ខេត្តព្រះវិហារ ជូន​រដ្ឋមន្ត្រី ក៏បាន​បន្តថា «​នៅ​ម៉ោង ៦ និង ៣០​នាទី ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៩ ឯកឧត្តម ស្រី​ឌឹ​ក មេបញ្ជាការ​កងពលធំ​លេខ​៣ បាន​ប្រជុំ​ផ្សព្វផ្សាយ​ដល់​ថ្នាក់ដឹកនាំ និង​សមត្ថកិច្ច​ស្រុក​ជាំ​ក្សាន្ត អោយ​ត្រៀមលក្ខណៈ​ជម្លៀស​ប្រជាជន ចំនួន ៤​ភូមិ ក្នុង ២​ឃុំ រួមមាន​៖ ១-​ភូមិ​របុញ ២-​ភូមិ​សែន​តេជះ ៣-​ភូមិ​មរកត​តេ​ជោ ក្នុង​ឃុំ​មរកត និង​១​ភូមិ​ទៀត គឺ​ភូមិ​សែន​រុងរឿង​៥ ក្នុង​ឃុំ​ទឹក​ក្រហម ស្រុក​ជាំ​ក្សាន្ត អោយមក​ស្នាក់​ជា​នៅ​គោលដៅ​ចំណុច​ស្រះ​ម្លិះ និង​វត្ត​ទួល​អណ្តែត ក្នុងស្រុក​ជាំ​ក្សាន្ត ក្នុងករណី​អាសន្ន​ឈានដល់​ការផ្ទុះអាវុធ​»៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com