ដាកា៖ ដំណើរការធ្វើមាតុភូមិនិវត្តន៍នៃជនភៀសខ្លួនរ៉ូហ៊ីងយ៉ាត្រូវខកខានសាជាថ្មី

RT ឲ្យដឹងថា ដំណើរការធ្វើមាតុភូមិនិវត្តន៍នៃជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ពីប្រទេសបង់ក្លាដែសទៅកាន់សហភាពមីយ៉ានម៉ាវិញ ត្រូវខកខាតសាជាថ្មី ដោយសារជនមូស្ល៊ីមរ៉ូហ៊ីងយ៉ានៅជំរំជនភៀសខ្លួនបង់ក្លាដែស ប្រកែកមិនព្រមវិលត្រឡប់ទៅមីយ៉ានម៉ាវិញ ។

សូមបញ្ជាក់ជូនថា ក្រុមអាជ្ញាធរបង់ក្លាដែស និងមីយ៉ានម៉ា បានព្រមព្រៀងគ្នាក្នុងការបញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាប្រមាណ៣៤៥០នាក់ពីបង់ក្លាដែសទៅមីយ៉ានម៉ាវិញ ដែលចាប់ផ្តើមដំណើរការពីថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហានេះទៅ ប៉ុន្តែជនភៀសខ្លួនរ៉ូហ៊ីងយ៉ាប្រកែកមិនព្រមធ្វើមាតុភូមិនិវត្តន៍ ។

ប្រេសិតបង់ក្លាដែសទទួលបន្ទុកជនភៀសខ្លួនបានអោយដឹងថា ប្រតិបត្តិការធ្វើមាតុភូមិនិវត្តន៍នៃជនភៀសខ្លួនរ៉ូហ៊ីងយ៉ាប្រមាណ៣៤៥០នាក់ពីបង់ក្លាដែសទៅមីយ៉ានម៉ា គឺជាការចាប់ផ្តើមដំបូង ដែលត្រូវដឹកជញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាប្រមាណជាង៧៣០០០០នាក់ ៕លីលី

Rohingya refugees gather at a market inside a refugee camp in Cox’s Bazar, Bangladesh, March 7, 2019. REUTERS/Mohammad Ponir Hossain

FILE – In this Nov. 15, 2018, file photo, Rohingya refugees shout slogans against repatriation at Unchiprang camp near Cox’s Bazar, in Bangladesh. Myanmar and Bangladesh are making a second attempt to start repatriating Rohingya Muslims after more than 700,000 of them fled a security crackdown in Myanmar almost two years ago, the U.N. refugee agency said Friday, Aug. 16, 2019. (AP Photo/Dar Yasin, File)
អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com