ឯកឧត្តម​ តូច​ ប៉ូ​លី​វ៉ា​ ផ្តាំផ្ញើ​យុវជន​ត្រូវ​យកចិត្តទុកដាក់​ហ្វឹកហាត់​រៀនសូត្រ​ និង​ត្រូវ​ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​

(​ស្វាយ​រៀង​)៖​ អនុប្រធាន​គណៈកម្មាធិការ​ សស​យក​ ខេត្តស្វាយរៀង​ ឯកឧត្តម​ តូច​ ប៉ូ​លី​វ៉ា​ តំណាង​ឯកឧត្តម​ ឌី​ វិជ្ជា​ ប្រធាន​គណៈកម្មាធិការ​ សស​យក​ ខេត្តស្វាយរៀង​ បាន​ផ្តាំផ្ញើរ​ទៅ​ប្អូនៗ​ និង​ក្មួយៗ​ ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការ​ហ្វឹកហាត់​រៀនសូត្រ​ ខិតខំ​ប្រឹងប្រែង​ និង​ត្រូវ​ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ ទៅ​ណា​មក​ណា​ត្រូវ​ពាក់មួក​សុវត្ថិភាព​ជា​និច្ច​។​

​ថ្លែង​ក្នុង​ឱកាស​ចូលរួម​ក្នុង​ពិធី​បង្រៀន​កុមារ​ឱ្យ​ចេះ​សង្គ្រោះ​ខ្លួនឯង​ពេល​លង់ទឹក​ ក្រោម​ប្រធានបទ​ «​ចូលរួម​កាត់​បន្ថយ​ករណី​គ្រោះថ្នាក់​លង់ទឹក​ចំពោះ​កុមារ​»,​ «NO​ KIDS​ DROWN»​ របស់​យុវជន​ខេត្តស្វាយរៀង​ ស្ថិត​នៅ​ក្នុង​វិទ្យាល័យ​ហ៊ុន​សែន​ប្រសូតិ​ ឃុំ​ប្រសូតិ​ ស្រុក​ស្វាយ​ទាប​ នៅ​ថ្ងៃ​សុក្រ​ ៨​រោច​ ខែ​ស្រាពណ៍​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​ ២៥៦៣​ ត្រូវ​និង​ថ្ងៃ​ទី​២៣​ ខែសីហា​ ឆ្នាំ​២០១៩​។​

​ដោយ​មានការ​ចូលរួម​ពី​ឯកឧត្តម​ ទុំ​ សារា​វុ​ធ​ អនុប្រធាន​ប្រចាំការ​គណៈកម្មាធិការ​ សស​យក​ ខេត្តស្វាយរៀង​​ លោក​ ម៉ែ​ន​ សា​រ៉ា​ន់​ អភិបាលស្រុក​ស្វាយ​ទាប​ សមាជិក​គណៈកម្មាធិការ​ សស​យក​កណ្ដាល​ ខេត្តស្វាយរៀង​ ក្រុមការងារ​ សស​យក​ ចុះ​ជួយ​ស្រុក​ស្វាយ​ទាប​ លោកនាយក​ លោក​នាយករង​ លោកគ្រូ​ អ្នកគ្រូ​ គ្រូបង្ហាត់​ គណៈកម្មាធិការ​ សស​យក​ ស្រុក​ស្វាយ​ទាប​ គណៈកម្មាធិការ​ សស​យក​ ឃុំ​ប្រសូតិ​ និង​ក្មួយៗ​សិស្សានុសិស្ស​សរុប​ប្រមាណ​៤៥​ នាក់​។​

​ឯកឧត្តម​ តូច​ ប៉ូ​លី​វ៉ា​ អនុប្រធាន​ គណៈកម្មាធិការ​ សស​យក​ ខេត្តស្វាយរៀង​ តំណាង​ឯកឧត្តម​ ឌី​ វិជ្ជា​ ប្រធាន​ គណៈកម្មាធិការ​ សស​យក​ ខេត្តស្វាយរៀង​ បាន​ថ្លែងអំណរគុណ​ចំពោះ​វត្តមាន​ចូលរួម​របស់​លោក​ គ្រូ​ អ្នកគ្រូ​ គ្រូបង្ហាត់​ បងប្អូន​យុវជន​ និង​បាន​នាំ​យក​មតិ​សំណេះសំណាល​សួរសុខទុក្ខ​ របស់​ឯកឧត្តម​ ឌី​ វិជ្ជា​ ប្រធាន​គណៈកម្មាធិការ​ សស​យក​ ខេត្ត​ ទៅ​កាន់​ក្មួយៗ​សិស្សានុសិស្ស​ដែល​បាន​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​នេះ​៕​ (Swift​ News)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com