ប៉ូលិសហុងកុង៖ ព័ត៌មានផ្ទាល់ខ្លួនរបស់មន្ត្រីចំនួនរាប់ពាន់នាក់ត្រូវបានបែកធ្លាយ

(ចិន)៖ ប៉ូលិសហុងកុងបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថាព័ត៌មានផ្ទាល់ខ្លួនរបស់មន្រ្តីចំនួន ១.៦១៤ នាក់និងក្រុមគ្រួសាររបស់ពួកគេត្រូវបានផ្សព្វផ្សាយដោយខុសច្បាប់តាមប្រព័ន្ធអ៊ីនធឺណិតដែលចាប់ផ្តើមឡើងនៅក្នុងខែមិថុនា។

ព័ត៌មានផ្ទាល់ខ្លួនដែលលេចធ្លាយរួមមាន ឈ្មោះ លេខអត្តសញ្ញាណ ថ្ងៃខែឆ្នាំកំណើត លេខទូរស័ព្ទ និងអាសយដ្ឋាន។ សូម្បីតែរូបថតសាលារៀន និងថ្នាក់របស់កូនៗ របស់ពួកគេក៏ត្រូវបានលាតត្រដាងដែលនាំឲ្យសមាជិកគ្រួសារខ្លះត្រូវរងការគំរាមកំហែង។

អគ្គនាយក​ផ្នែកឧក្រិដ្ឋកម្មបច្ចេកវិទ្យានៃការិយាល័យសន្តិសុខនិងបច្ចេកវិទ្យាអ៊ិនធឺណិតបានបង្ហាញករណីមួយចំនួនរបស់មន្រ្តីប៉ូលិសនិងក្រុមគ្រួសាររបស់ពួកគេត្រូវបានគំរាមដោយអំពើហិង្សាតាមប្រព័ន្ធអ៊ីនធឺណិត។ លោកក៏បានបញ្ជាក់ផងដែរថាប៉ូលិស​នឹងតាមចាប់ខ្លួនជនអនាមិកទាំងនោះដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់ជាធរមាន​៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com