ប្រេស៊ីល៖ ភ្លើងឆេះព្រៃច្រើនបំផុតមិនធ្លាប់មានរហូតដល់ជាង៧ម៉ឺនដងក្នុងតំបន់ព្រៃអាម៉ាហ្សូន

(បរទេស)៖ វិទ្យាស្ថានជាតិស្រាវជ្រាវអវកាសនៃប្រទេសប្រេស៊ីលដែលជាទីភ្នាក់ងារសហព័ន្ធមានភារកិច្ចឃ្លាំមើលការកាប់បំផ្លាញព្រៃឈើនិងភ្លើងឆេះព្រៃបានប្រកាសថាចំនួនភ្លើងឆេះព្រៃនៅប្រទេសប្រេស៊ីលក្នុងតំបន់ព្រៃអាម៉ាហ្សូនបានកើតឡើងច្រើនបំផុតមិនធ្លាប់មានក្នុងឆ្នាំ២០១៩នេះគឺរហូតដល់ទៅ៧​៤​.១៥៥ដងគិតត្រឹមថ្ងៃពុធដោយកើនឡើង៨៤%បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

អង្គការឧតុនិយមពិភពលោកបានរៀបរាប់នៅលើគេហទំព័រ​ Twitter របស់ខ្លួនដោយយោងតាមរូបភាពផ្កាយរណបថាផ្សែងដែលចេញមកពីភ្លើងឆេះព្រៃក្នុងតំបន់ព្រៃអាម៉ាហ្សូនបានរសាត់ទៅដល់ឆ្នេរអាត្លង់ទិកនិងទីក្រុងសៅប៉ូឡូ។

បច្ចុប្បន្ននេះរដ្ឋាភិបាលប្រេស៊ីលកំពុងប្រឈមមុខនឹងសម្ពាធបរទេសដែលទាមទារឲ្យប្រេស៊ីលការពារតំបន់ព្រៃរងទឹកភ្លៀងដ៏ធំសម្បើមនេះពីការកាប់ព្រៃខុសច្បាប់ឬសកម្មភាពរុករករ៉ែ។

គួរបញ្ជាក់ថាតំបន់ព្រៃអាម៉ាហ្សូនជាញឹកញាប់ត្រូវបានគេហៅថាជាសួតនៃភពផែនដីដោយសារតំបន់នេះបានស្រូបយកឧស្ម័នកាបូនិកច្រើនបំផុតពីបរិយាកាស៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com