ព្យុងយ៉ាង៖ កូរ៉េខាងជើងត្រៀមខ្លួនរួចរាល់ហើយក្នុងការជួបចរចាជាថ្មីជាមួយអាមេរិក

លោក រី យ៉ុងហូ (Ri Yong Ho) រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង បានប្រកាសថា ប្រទេសនេះបានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការជួបចរចាសាជាថ្មីជាមួយសហរដ្ឋអាមេរិក ស្តីពីការរំសាយកម្មវិធីនុយក្លេអ៊ែរ និងបច្ចេកវិទ្យាមីស៊ីលរបស់កូរ៉េខាងជើង ដែលនេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសុក្រ ទី២៣ ខែសីហានេះ ។

លោក រី យ៉ុងហូ ក៏បានចោទប្រកាន់ផងដែរលើរដ្ឋមន្ត្រីការបរទេសរបស់សហរដ្ឋអាមេរិក លោក Mike Pompeo ពីបទធ្វើអោយល្អក់កករចំពោះកិច្ចចរចារវាងកូរ៉េខាងជើង និងអាមេរិករយៈពេលកន្លងមក ។

លោក រី យ៉ុងហូ បានបញ្ជាក់ថា កិច្ចចរចាស្តីពីការរំសាយកម្មវិធីនុយក្លេអ៊ែរ និងបច្ចេកវិទ្យាមីស៊ីលរបស់កូរ៉េខាងជើងមិនអាចទៅមុខរួច គឺដោយសារលោក Mike Pompeo ចាប់អារម្មណ៍ទៅលើតែមហិច្ឆិតានយោបាយផ្ទាល់ខ្លួន ជាងនយោបាយការបរទេសអាមេរិក ៕លីលី

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com