កងកម្លាំងស្វ័យការពារជប៉ុនបង្អួតសព្វាវុធក្នុងសមយុទ្ធយោធា បាញ់គ្រាប់ពិតប្រចាំឆ្នាំ

​(តូក្យូ)៖ កងកម្លាំងស្វ័យការពារផ្លូវគោករបស់ជប៉ុនកាលពីថ្ងៃថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានចាប់ផ្តើមធ្វើសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល៤ថ្ងៃនៅឯមូលដ្ឋានហ្វឹកហ្វឺននៅក្នុងខេត្តហ្ស៊ីហ្សូកា​។

ទាហានប្រហែល២.៤០០នាក់បានចូលរួមក្នុងសមយុទ្ធនេះរួមជាមួយរថក្រោះនិងរថពាសដែកជាង៨០គ្រឿង, ឧទ្ធម្ភាគចក្រចំនួន២០គ្រឿងនិងយុទ្ធោបករណ៍ជាច្រើនទៀតដែលត្រូវបានធ្វើឡើងនៅក្បែរជើងភ្នំហ្វូជី​។

សូមបញ្ជាក់ថាសមយុទ្ធយោធានេះត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ១៩៦១មកហើយសមយុទ្ធនេះបានធ្វើឡើងស្របពេលដែលរដ្ឋាភិបាលជប៉ុនចាប់ផ្ដើមពង្រីកតួនាទីយោធាជប៉ុនក្នុងឆាកអន្តរជាតិនិងបង្កើនថវិកាសម្រាប់វិស័យការពារជាតិ៕ (មាលីកា)

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com