អ៊ីរ៉ង់សម្ញែង​ប្រព័ន្ធការពារមីស៊ីលចល័តដែលត្រូវបានផលិតក្នុងស្រុក​ចំពេលភាពតានតឹងជាមួយអាមេរិកកំពុងកើនឡើង

(បរទេស)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានរាយការណ៍ថា កាលពីថ្ងៃព្រហស្បតិ៍អ៊ីរ៉ង់បានបង្ហាញអ្វីដែលគេនិយាយថាជាប្រព័ន្ធការពារមីស៊ីលចល័តនិងមានរយៈចម្ងាយឆ្ងាយដែលត្រូវបានផលិតនៅក្នុងស្រុក។

ការបង្ហាញនេះបានធ្វើឡើងក្នុងពេលដែលភាពតានតឹងរវាងអ៊ីរ៉ង់និងអាមេរិកកំពុងកើនឡើង។

ទូរទស្សន៍រដ្ឋបានបង្ហាញឲ្យឃើញប្រធានាធិបតីអ៊ីរ៉ង់ លោក ​Hassan Rouhani បានចូលរួមក្នុងពិធីសម្ពោធប្រព័ន្ធមីស៊ីលបាវ៉ា-៣៧៣នោះដែលត្រូវបានប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ចាត់ទុកជាគូប្រជែងនឹងប្រព័ន្ធមីស៊ីល S-300 របស់រុស្ស៊ី។

​សូមជម្រាបថាកាលពីខែមិថុនា អ៊ីរ៉ង់បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកឈ្លបយកការណ៍១គ្រឿងរបស់យោធាអាមេរិកនៅលើច្រកសមុទ្រ​ Hormuz ដោយអ៊ីរ៉ង់បាននិយាយថាយន្តហោះនោះបានហោះក្នុងទឹកដីរបស់ខ្លួន ប៉ុន្តែអាមេរិកនិយាយថាវាជាដែនអាកាសអន្តរជាតិ៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com