ចិនជិត ៤០០​នាក់ ត្រូវបាន​ឃាត់ខ្លួន នៅបាវិត ​ស្វាយរៀង​!

(​ខេត្តស្វាយរៀង​)៖ នគរបាល​នាយកដ្ឋាន​អន្តោប្រវេសន៍ សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង កាលពី​យប់​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៩ បាន​ត្រួតពិនិត្យ និង​ឃាត់​ចិន​ជិត ៤០០​នាក់ នៅ​អគារ​គ្មាន​លេខ កម្ពស់ ៨​ជាន់​ស្ថិតនៅ​ភូមិ​បាវិត​កណ្តាល សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង​។ ក្នុងនោះ ជនជាតិ​ចិន​ចំនួន ២៧​នាក់ ចូលមក​ស្នាក់នៅ និង​ធ្វើការ​គ្មាន ឯកសារ​ផ្លូវច្បាប់​ទេ ព្រមទាំង​មានឈ្មោះ​ក្នុង​បញ្ជី​មុខសញ្ញា​ស្វែងរក​ចាប់ខ្លួន​របស់ សមត្ថកិច្ច​នគរបាល​ប្រទេស​ចិន​ផងដែរ​។​

​ជនជាតិ​ចិន ដែលមាន​ឈ្មោះ ក្នុង​បញ្ជី​ស្វែងរក​ចាប់ខ្លួន ត្រូវបាន​ឃាត់ខ្លួន បញ្ជូនទៅ​នាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​សាកសួរ និង​អនុវត្តតាម​នីតិវិធី​។ ចំណែក​ជនជាតិ​ចិន ចំនួន ៣៣៩​នាក់ ដែល​មិនមាន​ឈ្មោះ​ជាប់​ពាក់ព័ន្ធ ក្នុង​បញ្ជី​របស់​សមត្ថកិច្ច​ចិន ត្រូវបាន​ក្រុម​ប្រតិបត្តិការ​ចម្រុះ បាន​សម្រេច​​ទុក​រយៈពេល​មួយ​សប្តាហ៍ ឲ្យ​អ្នកទទួលខុសត្រូវ​ឬ​ក្រុមហ៊ុន យក​ឯកសារ​មក​បង្ហា​ញ​សមត្ថកិច្ច ដើម្បី​ត្រឡប់​ទៅធ្វើ​ការ​វិញ​៕​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com