ជប៉ុនបានផ្តល់ថវិកាប្រមាណ ​២០លានដុល្លារអាមេរិក ​​សម្រាប់ការ​ថែរក្សា​បេតិកភណ្ឌប្រវិត្តសាស្ត្រ​នៅកម្ពុជា

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាប្រមាណជា ២០លា​ន​ដុល្លារអាម៉េរិក សម្រាប់​ការ​ថែរក្សាបេតិក​ភណ្ឌប្រវិត្តសាស្ត្រនៅកម្ពុជា តាមរយៈអង្គការយូណេស្កូ ក្នុងរយៈពេល១០ឆ្នាំដំបូង ដែលគម្រោងថែរក្សាបេតិកភណ្ឌប្រវត្តិសាស្ត្រនៅកម្ពុជា(JSA)នេះ បានបង្កើតឡើង កាលពីឆ្នាំ១៩៩៤។ នេះបើតាមការឲ្យដឹងពីលោក តាកេស៊ី ណាកាហ្គាវ៉ា ប្រធានក្រុម​រដ្ឋាភិបាល​ជប៉ុន​​សម្រាប់​ការ​ថែរក្សាបេតិកភណ្ឌប្រវត្តិសាស្ត្រនៅកម្ពុជា ក្នុងសន្និសីទសារព័ត៌មានស្តីពី ការចូលរួមចំណែករបស់លោកបណ្ឌិត តាកេស៊ី ណាកាហ្គាវ៉ា លើការថែរក្សាបេតិកភណ្ឌ ប្រវត្តិសាស្ត្រនៅកម្ពុជា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩នេះ នៅស្ថានទូតជប៉ុន ប្រចាំកម្ពុជា៕

រូបភាពី AKP
អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com