កម្ពុជាចូលរួមសន្និបាត និងពិព័រណ៍អចលនវត្ថុ ​របស់សមាគម​ភ្នាក់ងារ​អចលនវត្ថុអាស៊ាន​ ប្រចាំឆ្នាំ២០១៩ ​នៅមីយ៉ាន់ម៉ា​

(ភ្នំពេញ)៖ លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានដឹកនាំប្រតិភូ ៣២នាក់ ដើម្បីចូលរួមក្នុងសន្និបាត និងពិព័រណ៍អចលនវត្ថុ របស់សមាគមភ្នាក់​ងារ​អចលនវត្ថុអាស៊ាន ប្រចាំឆ្នាំ២០១៩ ARENA CONVENTION & EXHIBITION 2019 (ACE’19) នៅថ្ងៃទី ២២-២៤ ខែសីហា ឆ្នាំ ២០១៩ នៅទីក្រុងរ៉ង់ហ្គូន ប្រទេសមីយ៉ាន់ម៉ា។

សន្និបាត និងពិព័រណ៍នេះ ក្នុងគោលបំណបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាសមាជិករបស់ ( ARENA ) ទាំង ៨ ប្រទេស ជាពិសេសដើម្បីផ្សារភ្ជាប់ទំនាក់ទំនងនិងបើកឱកា​សពង្រីកការវិនិយោគលើវិស័យឧស្សាហកម្មអចលនវត្ថុឲ្យមានសក្តានុពលក្នុងតំបន់កាន់តែរីក​ចម្រើន​ថែម​ទៀត។

ក្នុងឱកាសសន្និបាត និងពិព័រណ៍នេះ លោក ច្រឹក សុខនីម បានប្ដេជ្ញាចិត្តកៀរគរវិនិយោគិនបរទេសឲ្យមកវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជាកាន់តែច្រើនឡើង ស្របពេលដែលបច្ចុប្បន្ននេះ វិស័យអច​លនទ្រព្យនៅកម្ពុជា កាន់តែមានភាពល្អប្រសើរឡើង៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com