​សហព័ន្ធស្រូវអង្ករកម្ពុជា៖ ​បើគ្មាន EBA ​នោះការប្រឹងប្រែងទាំង​ប៉ុន្មាន​ក្លាយ​ជា​អសាបង់​

(ភ្នំពេញ)៖ នៅដើមឆមាសទី១ ក្នុងឆ្នាំ២០១៩ ប្រទេសកម្ពុជាបាននាំចេញអង្ករបានជិត ៩៣០០០តោន ទៅកាន់ទីផ្សារសហគមន៍អឺរ៉ុប (EU) ដែលវាជាចំនួនដ៏ច្រើនមួយ។ ប៉ុន្តែបរិមាណនេះ គឺបានត្រឹមតែពាក់កណ្តាលតែប៉ុណ្ណោះ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨ ដោយសារវាជាឆ្នាំទីមួយដែល​សហ​គ​មន៍អឺរ៉ុប បានកំណត់យកពន្ធលើការនាំចូល ដើម្បីជួយដល់អ្នកផលិត ក្នុងសហគមន៍អឺរ៉ុប។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩។

សហព័ន្ធស្រូវអង្ករកម្ពុជា បានគូសបញ្ជាក់ថា ការកំណត់ពន្ធនេះបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កសិ​ករកម្ពុជាជាង ៥០០,០០០គ្រួសារ ដែលប្រឹងប្រែងចិញ្ចឹមជីវិតដោយ ការដាំដុះស្រូវក្រអូបផ្កាម្លិះ ស្រូវក្រអូ​ប​គ្រាប់វែង ដែលប្រភេទពូជស្រូវទាំងនេះ បានដាំដុះ នៅក្នុងតំបន់ភូមិសាស្ត្រ ជាក់លាក់មួយ ហើយមិនប្រកួតប្រជែងដោយផ្ទាល់ ជាមួយ​ផលិត​ផល​បាន​ដាំដុះនៅក្នុងសហគមន៍អឺរ៉ុបនោះឡើយ។

បើតាមសហព័ន្ធស្រូវអង្ករកម្ពុជា «បើគ្មាន EBA នោះការប្រឹងប្រែងទាំងប៉ុន្មានក្លាយជាអសាបង់។ ហេ​តុ​នេះ សហព័ន្ធស្រូវអង្ករ សូមទទូចស្នើសុំដល់សហគមន៍អឺរ៉ុប ឲ្យជួយលើកកម្ពស់ជីវភាព ប្រជាកសិករ កម្ពុជា​ជាងកន្លះលានគ្រួសារ និងបន្តជួយរក្សាការងារ ដែលបាននិងកំពុងធ្វើកន្លងមក»៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com