ការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិសប្បុរសធម៌ រវាងតារាកម្ពុជា និងតារាថៃ នឹងធ្វើឡើងសប្តាហ៍ក្រោយ

(កម្ពុជា)៖ ថ្ងៃនេះផលិតកម្មមហាហង្សបានប្រកាសផ្លូវការពីការរៀបចំការប្រកួតកីឡាបាល់ទាត់មិត្តភាព សប្បុរសធម៌ដ៏ធំមួយ ដើម្បីរកថវិកាជូនមូលនិធិគន្ធបុប្ផាកម្ពុជា។

ក្នុងសន្និសីទសារព័ត៌មានដែលធ្វើឡើងនៅថ្ងៃនេះបានបញ្ជាក់ថាការប្រកួតនេះធ្វើឡើងនៅថ្ងៃទី២៩ ខែ សីហា ឆ្នាំ២០១៩ ចាប់ម៉ោង ២និង៣០នាទីរសៀល រហូតដល់ម៉ោង ៩និង០០នាទីយប់។

ក្នុងកម្មវិធីនេះ នឹងមានការប្រកួតបាល់ទាត់ពីរប្រកួត គឺក្រុមបឹងកេត ប្រកួតជាមួយក្រុមចម្រុះតារា មហាហង្ស និងមួយប្រកួតទៀត ក្រុមបាល់ទាត់តារាកម្ពុជា ប្រកួតជាមួយក្រុមតារាប្រទេសថៃ។ ក្រៅពីនេះនៅមានការប្រគុំតន្ត្រីពីតារាចម្រៀងល្បីៗប្រចាំប្រទេសកម្ពុជា និង ប្រទេសថៃផងដែរ។

សំបុត្រមានដាក់លក់នៅស្តង់លក់សំបុត្ររបស់កម្មវិធី នៅមុខពហុកីឡាដ្ឋានជាតិអូឡាំពិក ចាប់តាំងពីថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០១៩។

គ្រាន់តែទិញសំបុត្រចូលទស្សនាដូចជាបានចូលរួមចំណែកជួយដល់កុមារកម្ពុជាដែលកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com