CAMSOC ប្រកាសរៀបចំកម្មវិធីប្រឡងប្រណាំងជ្រើសរើសគំនួរស្លាកសញ្ញា និងនិមិត្តរូបស៊ីហ្គេម២០២៣

(កម្ពុជា)៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ SEA Games” លើកទី៣២ ឆ្នាំ២០២៣ “CAMSOC” សូមគោរពជម្រាបជូនដំណឹងជាសាធារណៈ ដល់បងប្អូន យុវជន ប្រជាពលរដ្ឋ ទូទាំងប្រទេសឱ្យបានជ្រាបថា ដើម្បីអនុវត្តតាមផែនការសកម្មភាព និងផែនទីបង្ហាញផ្លូវរបស់គណៈកម្មាធិការជាតិរៀបចំ SEA Games ឆ្នាំ២០២៣ “CAMSOC” សូមប្រកាសរៀបចំកម្មវិធីប្រឡងប្រណាំងជ្រើសរើសគំនូរ  ស្លាកសញ្ញា “Logo”  SEA Games 2023 ដោយមានភ្ជាប់ជាមួយនូវស្លាកសញ្ញាជាគំរូ នៃការប្រកួតកីឡា SEA Games មុនៗ និង  និមិត្តរូប “Mascot”  SEA Games 2023 ដោយ យករូប “សុភាទន្សាយ” ជាសត្វតំណាង។

សេចក្តីជួនដំណឹងបន្តថាបេក្ខជនទាំងអស់ចូលរួមគូររូប Logo និង Mascot SEA Games ឆ្នាំ២០២៣ តាមលក្ខខណ្ឌមួយចំនួនដូចជា បេក្ខជនទាំងពីរភេទមានអាយុចាប់ពី ១៥ឆ្នាំឡើង, ជនជាតិខ្មែរ-សញ្ជាតិខ្មែរ, គោរពតាមការវិនិច្ឆ័យរបស់ “CAMSOC” ក្នុងការជ្រើសរើសជ័យលាភី, ជ័យលាភីត្រូវផ្តល់សិទ្ធិប្រើប្រាស់ Logo-Mascot ជាស្នាដៃរបស់ជ័យលាភីផ្តាច់មុខដល់ “CAMSOC” និង ជ័យលាភីនឹងទទួលបានកិត្តិយសជាភ្ញៀវពិសេសរបស់ “CAMSOC” ក្នុងកម្មវិធីប្រកួតកីឡា SEA Games ឆ្នាំ២០២៣ និងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តពី “CAMSOC” ។

សូមបេក្ខជនទាំងអស់ត្រូវដាក់ស្នាដៃរបស់ខ្លួនជាសំណៅដើមដល់លេខាធិការដ្ឋាន “CAMSOC” ក្នុងអាគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឱ្យបានមុនថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ តាមអាស័យដ្ឋាន N° 1 : #១ផ្លូវ ប៉ូឡូញ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ទូរស័ព្ទលេខ ០៩៥ ៦៦៦ ៨១១ / ០៩៨ ៩៤៨ ៨៩១ / ០៨១ ៥៤៤ ៧៨៣ និង Email: [email protected] / [email protected]

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com