ពន្ធដារ រំលឹក​ឲ្យ​ប្រជាពលរដ្ឋ ទៅ​បង់ពន្ធ​ដី​ផ្ទះ ព្រោះ​ផុតកំណត់​ត្រឹម​ថ្ងៃទី​៣០​កញ្ញា​ហើយ​

(​ភ្នំពេញ​)៖ អគ្គនាយកដ្ឋាន​ពន្ធដា​រ បាន​ក្រើនរម្លឹក​ដល់​ម្ចាស់​អចលនទ្រព្យ​មួយចំនួន ដែល​មិនទាន់​បាន​​បំពេញ​កាតព្វកិច្ច ប្រកាស​បង់ពន្ធ​ដី​ផ្ទះ​នៅឡើយ សូមមេត្តា​រួសរាន់ អញ្ជើញ​ទៅ​បង់ពន្ធ​ឲ្យ​បាន​ទាន់ពេលវេលា ត្រឹម​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៩​។ ការខកខាន​មិនបាន​ដាក់​លិខិត​ប្រកាស​បង់ពន្ធ​ទាន់ពេលវេលា​កំណត់​ទេ ម្ចាស់​អចលនទ្រព្យ នឹងត្រូវ​រង​នូវ​ទោសទណ្ឌ តាមច្បាប់​ជា​ធរមាន​។​

​ការបង់ពន្ធ​ដី​ផ្ទះ​នេះ ប្រជាពលរដ្ឋ​អាច​បង់ពន្ធ​នៅតាម​សាខា​ពន្ធដារ​ស្រុក​ក្រុង​ខណ្ឌ និង​ធនាគារឯកជន​ជា​ដៃគូ នៅ​ទូទាំងប្រទេស ដូចជា អេស៊ីលីដា កាណាឌីយ៉ា ជាដើម​៕​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com