សម្ដេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា​

(ភ្នំពេញ)៖ ដូចការគ្រោងទុក ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២២ ខែសីហា ឆ្នាំ​២០១៩​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ​ ក្នុងរាជធានីភ្នំពេញ​។​

​កិច្ចប្រជុំ​នេះ មានការ​ចូលរួម​ពី​សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​ទាំងអស់ រួមទាំង​តំណាង​គណបក្ស មកពី​ក្រសួង​ស្ថាប័ន និង​មូលដ្ឋាន​មួយចំនួន​ផងដែរ។ កិច្ចប្រជុំ​នេះ នឹង​កំណត់​ទិសដៅ​គណៈកម្មាធិការ​ សម្រាប់រ​យៈ​ពេល ៦​ខែ ហើយនឹង​ត្រួតពិនិត្យ​វាយតម្លៃ​លើ​អ្វី ដែលគណបក្ស​បាន​អនុវត្ត​រយៈពេល ៦​ខែ​កន្លងមក​៕​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com