កូរ៉េខាងជើងប្រកាសថាសកម្មភាពយោធាថ្មីៗនេះរបស់អាមេរិកជាសកម្មភាពគ្រោះថ្នាក់

(ព្យុងយ៉ាង)៖ អ្នកនាំពាក្យកូរ៉េខាងជើងបាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហានេះ ថាការបាញ់សាកល្បងមីស៊ីលរយៈចម្ងាយមធ្យមរបស់សហរដ្ឋអាមេរិកនាពេលថ្មីៗនេះហើយគ្រោងនឹងដាក់ពង្រាយយន្តហោះ F-35 រួមទាំងយុទ្ធោបករណ៍វាយលុកនៅជុំវិញឧបទ្វីបកូរ៉េគឺជាសកម្មភាពដ៏គ្រោះថ្នាក់ដែលនឹងបង្កជាបញ្ហាថ្មីមួយ​ ដែលអាចហៅថាជា«សង្រ្គាមត្រជាក់» នៅក្នុងតំបន់។

អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើងបាននិយាយថា«កូរ៉េខាងជើងនៅតែមិនផ្លាស់ប្តូរជំហររបស់ខ្លួនក្នុងការដោះស្រាយបញ្ហាទាំងអស់តាមរយៈការសន្ទនានិងការចរចាប៉ុន្តែការចរចាអមដោយការគំរាមកំហែងខាងយោធាគឺមិនមានផលប្រយោជន៍សម្រាប់យើងទេ»។

គួរកត់សម្គាល់ថាកិច្ចចរចាកម្រិតការងាររវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងជើងមិនទាន់ចាប់ផ្តើមឡើងវិញនៅឡើយទេចាប់តាំងពីពួកគេបានជាប់គាំងដោយជំនួបកំពូលលើកទី២ ដែលមិនបានសម្រេចរវាងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅទីក្រុងហាណូយកាលពីខែកុម្ភៈ។ ហើយមេដឹកនាំទាំង២បានជួបគ្នាម្តងទៀតក្នុងខែមិថុនានៅព្រំដែនអន្តរកូរ៉េហើយបានយល់ព្រមបើកការចរចាឡើងវិញ៕ (មាលីកា)​

 
អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com