ប្រធានាធិបតីរុស្ស៊ី៖ ការបាញ់សាកល្បងមីស៊ីលរបស់អាមេរិកបង្កការគំរាមកំហែងដល់រុស្ស៊ី

(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថាការបាញ់សាកល្បងមីស៊ីលថ្មីរបស់អាមេរិកដែលត្រូវបានហាមឃាត់នៅក្រោមសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរកម្រិតមធ្យម (INF) ​បានបង្កការគំរាមកំហែងថ្មីមួយដល់រុស្ស៊ីហើយនឹងតម្រូវឲ្យមានការឆ្លើយតប។

ថ្លែងបន្ទាប់ពីកិច្ចពិភាក្សាកាលពីថ្ងៃពុធជាមួយប្រធានាធិបតីហ្វាំងឡង់,​លោកពូទីនបានអះអាងថា«ការបាញ់សាកល្បងមីស៊ីលយ៉ាងឆាប់រហ័សរបស់អាមេរិកនេះបានបង្ហាញថាវាបានចាប់ផ្តើមធ្វើការលើមីស៊ីលនេះជាយូរមកហើយមុនពេលប្រកាសពីចេតនាដកខ្លួនចេញពីកតិកាសញ្ញា INF នេះ»។

សូមបញ្ជាក់ថា កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ក្រសួងការពារជាតិអាមេរិកបានថ្លែងថា មីស៊ីលប្រភេទ Cruise Missile មួយគ្រាប់ត្រូវបានធ្វើតេស្តសាកល្បងនៅកោះ ​San Nicolas ក្នុងរដ្ឋកាលីហ្វ័រញ៉ា។ ហើយកំលុងការសាកល្បងនោះ មីស៊ីលបានបាញ់ចំគោលដៅ ក្រោយហោះបានចម្ងាយជាង ៥០០គីឡូម៉ែត្រ៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com