ទុយនីស៊ី ចែកផ្លូវជាមួយគ្រូបង្វឹកAlain Giresse

(ទុយនីស៊ី)៖ សហព័ន្ធបាល់ទាត់ប្រទេសទុយនីស៊ី បានប្រកាសថាកិច្ចសន្យាគ្រូបង្គោល  Alain Giresse បានបញ្ចប់ដោយស្មគ្រចិត្តហើយ។ គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះបានចាប់ផ្តើមការងារនេះនៅថ្ងៃទី០១ ខែមករា ហើយកិច្ចសន្យានឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២០។

ក្រោមការដឹកនាំរបស់លោក Giresse ទុយនីស៊ីបញ្ចប់នៅចំណាត់ថ្នាក់ទី៤ពានរង្វាន់តំបន់អាហ្វ្រិកខែមុន នៅប្រទេសអេហ្ស៊ីប។ សហព័ន្ធបាល់ទាត់ប្រទេសនេះ មិនបានបង្ហាញមូលហេតុនៅពីក្រោយ ការផ្តាច់កិច្ចសន្យានេះទេ។

ក្រុមបាល់ទាត់ជម្រើសជាតិទុយនីស៊ី ចំពោះមុខមានការប្រកួតមិត្តភាពអន្តរជាតិពីរជាមួយ ម៉ូរីតានី នៅទុយនីស៊ីថ្ងៃទី៦ ខែកញ្ញា និងបន្ទាប់មកប្រកួតជាមួយកូតឌីវ័រ​ បួនថ្ងៃក្រោយ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ។

ជំនួយការគ្រូបង្វឹកលោក  Maher Kanzari នឹងដឹកនាំក្រុមជម្រើសជាតិទុយនីស៊ីបណ្តោះអាសន្ន៕ 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com