វៀតណាម៖ ជីតាបរិច្ចាគថ្លើមខ្លួនឯងជូនចៅអាយុជិត២ខួប​ ជាលើកដំបូង

(ហូជីមិញ)៖​ ក្រុមគ្រូពេទ្យនៅទីក្រុងហូជីមិញបាននិយាយនៅសប្តាហ៍នេះថាពួកគេបានធ្វើការវះកាត់ប្តូរថ្លើមដោយជោគជ័យទៅលើកុមារាអាយុ១ឆ្នាំ ៦ខែ ដោយម្ចាស់ជំនួយជាជីតារបស់ខ្លួនដែលមានវ័យ៥៦ឆ្នាំ។

នេះគឺជាការប្តូរថ្លើមដំបូងរបស់ក្រុមវេជ្ជបណ្ឌិតវៀតណាមដែលអ្នកបរិច្ចាគគឺជាជីតារបស់អ្នកជំងឺ។

ការវះកាត់នេះក៏បានបំបែកកំណត់ត្រារបស់វៀតណាមផងដែរទាក់ទងនឹងគម្លាតអាយុរវាងម្ចាស់ជំនួយនិងអ្នកទទួល។

សូមជម្រាបថា​ការវះកាត់ប្តូរថ្លើមនេះបានកើតឡើងប្រហែលជា២ខែមុនហើយមានរយៈពេលប្រមាណ១៥ម៉ោង។ បន្ទាប់ពីការផ្លាស់ប្តូរដោយជោគជ័យ​ ឥឡូវកុមារារូបនេះមានអាយុ១ឆ្នាំ៨ខែព្រមទាំងធាត់ឡើងទម្ងន់ហើយនិងកំពុងជាសះស្បើយ​៕ (មាលីកា)

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង