កីឡាករ តេក្វាន់ដូ ITF កម្ពុជាចេញទៅចូលរួមប្រកួតជើងឯកពិភពលោកថ្ងៃនេះ

(កម្ពុជា)៖ នៅរសៀលថ្ងៃនេះ ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិតេក្វាន់ដូ ITF ជម្រើសជាតិកម្ពុជា នឹងចាកចេញទៅកាន់ប្រទេសប៊ុលហ្ការី ចូលរួមប្រកួតជើងឯកពិភពលោក២០១៩លើកទី១៤សម្រាប់យុវជន និងលើកទី២១សម្រាប់ក្រុមធំ។

យោងតាមមន្ត្រីសហព័ន្ធបានឱ្យដឹងថាការប្រកួតជើងឯកពិភពលោកនេះ ដំណើរការពីថ្ងៃទី២៤ រហូតដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ខាងមុខនេះនៅទីក្រុង  Plovdiv ប្រទេសប៊ុលហ្ការី។

កីឡាករដែលត្រូវទៅចូលរួមប្រកួតរួមមាន តាំង សៀសុង ស៊ុ គង់ហេង បុត្រ សិរីគង្គា ឈឿន ប៊ុនលាង ហ៊ វិចិត្រ យិន ប៊ុនឡុង និងអោក សំនាង។

ចំនែកកីឡាករយុវជនមាន កាង ប៊ុនឡុង សុខ ស៊ូណាម ម៉េត សុខមាន សុភ័ក្ត ចាន់ឧត្តម បួន ចាន់ថារ៉ាត់ រឿង វណ្ណៈ នេត្រ ហាក់លី កីឡាការិនី រស់ ស្រីនិច និងម៉ី រុក្ខានាថ។

មុនការប្រកួតមកដល់ ឯកឧត្តម កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាធ្លាប់ បានមានប្រសាសន៍ថា កម្ពុជាសង្ឃឹមទទួលបានលទ្ធផលល្អជាងមុន៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com