គម្រោង​ Naga 3 តម្លៃជិត​៤ពាន់​​លានដុល្លារ ​នឹង​ចាប់​ផ្ដើម​​សាង​សង់​​នៅ​ចុង​​ខែ​​កញ្ញា ​​ឬ​ដើម​ខែ​តុលា​​ខាង​​មុខ​​នេះ​​

(ភ្នំពេញ)៖ គម្រោង​អភិវឌ្ឍន៍ Naga 3 នឹង​ចាប់​ផ្ដើម​ការ​សាង​សង់​នៅ​ចុង​ខែ​កញ្ញា ឬ​ដើម​ខែ​តុលា​ ឆ្នាំ​២០​១៩​ខាងមុខនេះ ដោយ​គ្រោង​វិនិយោគ​ទឹក​ប្រាក់​ប្រមាណ​ពី ៣,៨ ទៅ ៤ពាន់​លាន​ដុល្លារ​អាមេរិក។នេះ​​បើ​​យោង​​តាម​​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ Naga Corp Ltd ជាក្រុម​ហ៊ុនគ្រប់​គ្រង NagaWorld។

ក្រុមហ៊ុន Naga​Corp​ ដែល​ទទួល​​បានការ​យល់​ព្រម​ជា​គោលការណ៍​​ដោយ​រដ្ឋាភិបាល​​រួច​ហើយ ​ដើម្បី​សាងសង់​ Naga ​3 ​​​ ដែលមាន​អគារ​ ​៥ ​ប្លុក​ ​កម្ពស់​ ​៦៦​ជាន់ លើ​ផ្ទៃ​ដី​សរុប ១៦ ៨៣៧ ​ម៉ែត្រ​ការ៉េ ស្ថិត​លើ​ទីតាំង​ដី​​អតីត​អគារ​​ប៊ុលឌីង​ ក្នុង​សង្កាត់​ទន្លេ​បាសាក់ រាជធានីភ្នំពេញ។

ក្រៅពីជាឧទ្យាន​កម្សាន្ត​កាស៊ីណូ Naga 3 ក៏មានអាង​ហែល​ទឹក​លំហរ​អាកាស ទីតាំង​សន្និសីទ ផ្សារ​ទំនើ​ប និងសណ្ឋាគារ​ដែល​មាន​បន្ទប់​ជាង​ ៤ ៧២០ ​បន្ទប់ផង​ដែរ​៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com