FIFA ឱ្យអ៊ីរ៉ាក់លេងជម្រុះបាល់ទាត់ពិភពលោក២០២២ នៅទីក្រុងបាស្រា

(ស្វីស)៖ សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ជាចុងក្រោយបានអនុញ្ញាតឱ្យ សមាគមបាល់ទាត់អ៊ីរ៉ាក់ ធ្វើម្ចាស់ផ្ទះការប្រកួតក្នុងដីរបស់ខ្លួន ប្រកួតបាល់ទាត់ពិភពលោក២០២២ វគ្គជម្រុះជុំទី២ តំបន់អាស៊ី ក្នុងប្រទេសអ៊ីរ៉ាក់ ទីក្រុងបាស្រា។

ពីមុន FIFA មិនអនុញ្ញាតឱ្យអ៊ីរ៉ាក់ធ្វើម្ចាស់ផ្ទះនោះទេ ដោយសំអាងលើហេតុផលសន្តិសុខ និងសុំឱ្យសមាគមបាល់ទាត់អ៊ីរ៉ាក់ លេងនៅទឹកដីកណ្តាល។

តាមកម្មវិធីប្រកួត អ៊ីរ៉ាក់ នឹងលេងជាមួយបារ៉ែនក្រៅដីថ្ងៃទី០៥ ខែកញ្ញា ក្នុងពូលC មុនជួបជម្រើស
ហុងកុង ក្នុងដីរបស់ខ្លួនថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩។

តាមរយៈការសម្រេចនេះដែរ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងជួបអ៊ីរ៉ាក់ក្នុងទីក្រុងបាស្រា ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ ខណៈដែលអ៊ីរ៉ាក់ត្រូវមកលេងនៅរាជធានីភ្នំពេញថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩។

ចំនែកប្រធានសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី Shaikh Salman bin Ebrahim Al Khalifa បានស្វាគមន៍ចំពោះការសម្រេចនេះ ហើយជឿជាក់ថាអ៊ីរ៉ាក់នឹងធ្វើអ្វីៗដើម្បីឱ្យការប្រកួតជម្រុះបាល់ទាត់ពិភព
លោក២០២២ និងជើងឯកអាស៊ី២០២៣ ជោគជ័យ។

អ៊ីរ៉ាក់ ស្ថិតនៅពូល C ជាមួយកម្ពុជា អ៊ីរ៉ង់ បារ៉ែន និងហុងកុង ការប្រកួតជម្រុះបាល់ទាត់ពិភពលោក និងជើងឯកអាស៊ី៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com