កម្ចីទិញ​អចលនទ្រព្យ​នៅ​កម្ពុជា​មានទំហំ​ទឹកប្រាក់​ជាង​ ៣ពាន់​លាន​ដុល្លារ​ ​កើនឡើង​ប្រមាណ​៣០​ភាគរយ​​

(ភ្នំ​ពេញ)៖​ វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​នៅតែ​មាន​ភាព​វិជ្ជមាន​ ដោយ​ទំហំ​កម្ចី​ទិញ​អចលនទ្រព្យ ​(Mortgage​) គិត​មកដល់​ត្រីមាស​ទី២ឆ្នាំ២០១៩នេះ​ មាន​ទំហំ​ទឹកប្រាក់​ជិត​ ៣,៥ ពាន់​លាន​ដុល្លារ​ កើនឡើង​​ប្រមាណ​៣០ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពីមុន​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​​ការិយាល័យ​ឥណទាន​កម្ពុជា​។

របាយការណ៍​ដដែលស្រង់ដោយគេហទំព័រ propertyarea បាន​ឲ្យដឹង​ថា​ កម្ចី​អចលនទ្រព្យ​ក្នុង​ត្រីមាស​២​ឆ្នាំនេះ​ មាន​ ៤៧​,៧៩ភាគរយ​ នៃ​សមតុល្យ​ឥណទាន​ជា​លក្ខណៈ​បុគ្គល​សរុប​ ដែល​មាន​ទំហំទឹក​ប្រាក់ ៧.១៦ប៊ី​លា​នដុ​លា្ល​រអា​មេ​រិច​ ​ដោយ​កើនឡើង ៦​,៨០ភាគរយ​ ធៀប​នឹង​ត្រីមាស​ទី​១ ឆ្នាំ២០១៩នេះ​។

ការិយាល័យឥណទានកម្ពុជា​ គឺជាក្រុមហ៊ុន​ឈានមុខគេ ​ក្នុង​ការផ្តល់នូវ​សេវា​ព័ត៌​​មាន​​ហិរញ្ញវត្ថុ ឧបក​រណ៍​​​​វិភាគ​​ទិន្នន័យ និង របាយការណ៍​ឥណទាន ទៅ​ដល់​​ស្ថាប័ន​ហិរញ្ញវត្ថុ​​ទាំង​អស់ នៅក្នុងប្រទេស​​កម្ពុជា​។​ គិតត្រឹមចុងឆ្នាំ ២០១៨ ការិយាល័យឥណ​ទាន​កម្ពុជា មាន​សមាជិក​សរុប ១៥៧​ស្ថាប័ន រួមបញ្ចូលទាំងគ្រឹះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុន​ភតិសន្យា និងប្រតិបត្តិករឥណទាន​ជនបទ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com