ជប៉ុនអាចកើបយកប្រាក់ចំណេញ ​បើវិនិយោគ​លើការផលិត​គ្រឿងបង្គុំ​ទោចក្រយាន​នៅ​កម្ពុជា​

(ភ្នំពេញ)៖ កម្ពុជាចង់បានការវិនិយោគពីជប៉ុន លើការផលិតគ្រឿងបង្គុំទោចក្រយាន ដើម្បីពង្រឹងវិស័យ​ឧស្សាហកម្មកម្មន្តសាល។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ អះអាងថា ជប៉ុនអាច​កើបយកប្រាក់ចំណេញ បើសម្រេចចិត្តវិនិយោគលើការផលិតគ្រឿងបង្គុំទោចក្រយាននៅកម្ពុជា ខណៈដែលកម្ពុជា គឺជាប្រទេសនាំចេញកង់ធំបំផុតលំដាប់ទី២ ក្នុងពិភពលោក ទៅកាន់ទីផ្សារអឺរ៉ុប។

ក្នុងជំនួបជាមួយលោក ហូរីណូអូជិ ហ៊ីដេអ៊ីហ្សា ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ចប់អាណត្តិលោក​​ ប៉ាន សូរស័ក្តិ បានជម្រាបជូនភាគីជប៉ុន អំពីកំណែទម្រង់ និងវិធានការសម្រួលពាណិជ្ជកម្ម ដែល​ដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងឱកាសធុរកិច្ច ដែលវិនិយោគិនជប៉ុនអាច​កើបយកប្រាក់ចំណេញពីការផលិត និងនាំចេញទៅកាន់ប្រទេសទីបី។

លោកបានបន្តថា៖ «កម្ពុជា គឺជាប្រទេសនាំចេញកង់ធំបំផុតលំដាប់ទី២ ក្នុងពិភពលោក ទៅកាន់ទីផ្សារអឺរ៉ុប ប៉ុន្តែសម្ភារៈ និងគ្រឿងបង្គុំមួយចំនួន ត្រូវនាំចូលពីប្រទេសក្នុងតំបន់ ដូច្នេះបើសិនមានក្រុមហ៊ុនផលិតកង់ដូចជា Shimano មកវិនិយោគលើឧស្សាហកម្មនេះ គឺពិតជារឿងប្រសើរបំផុត! ពី​ព្រោះយើងកំពុងប្រែក្លាយពីប្រទេសប្រើប្រាស់កម្លាំងទៅជាប្រើប្រាស់ជំនាញ ដើម្បីជំរុញការធ្វើពិពិធកម្មកំណើនសេដ្ឋកិច្ច ដូចបានកំណត់នៅក្នុងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-​២០២៥»​៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង