​អូស្រ្តាលីនឹងបញ្ជូននាវាចម្បាំង១គ្រឿងរួមនិង​កងកម្លាំងការពារជាតិ​ដើម្បីការពារការដឹកជញ្ជូនទំនិញនៅច្រកសមុទ្រអូម៉ូស​

(បរទេស)៖ នាយករដ្ឋមន្រ្តីអូស្រ្តាលី បានប្រកាសនៅថ្ងៃពុធនេះថាអូស្ត្រាលីនឹងបញ្ជូននាវាចម្បាំង ១គ្រឿងរួមនិងបុគ្គលិកនៃកងកម្លាំងការពារជាតិទៅឈូងសមុទ្រពែរ្ស៍នាប៉ុន្មានខែខាងមុខនេះ។

ដោយលើកឡើងពីភាពតានតឹងនាពេលថ្មីៗនេះនៅច្រកសមុទ្រអូម៉ូស (Hormuz), លោក​ Scott Morrison បានបញ្ជាក់ថាការគិតគូរទៅដល់ផលប្រយោជន៍សេដ្ឋកិច្ចរបស់អូស្ត្រាលីជាកត្តាជំរុញឲ្យអូស្ត្រាលីចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងដែលដឹកនាំដោយអាមេរិកក្នុងការថែរក្សាសុវត្ថិភាពការដឹកជញ្ជូនក្នុងតំបន់ឈូងសមុទ្រពែរ្ស៍។

លោក Morrison បានបន្ថែមថាអស្ថិរភាពនៅក្នុងច្រកសមុទ្រអូម៉ូសគឺជាការគំរាមដ៏ធំមួយទៅដល់សេដ្ឋកិច្ចអូស្ត្រាលីដោយសារថាការដឹកជញ្ជូនប្រេងឆៅពី១៥%ទៅ១៦%និងប្រេងដែលចម្រាញ់រួចពី២៥%ទៅ៣៥%មកកាន់ប្រទេសអូស្ត្រាលីគឺត្រូវឆ្លងកាត់ច្រកសមុទ្រនេះ៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com