អាមេរិក៖ ខ្លួននឹងចាប់ផ្តើមកិច្ចចរចានុយ ក្លេអ៊ែរជាមួយកូរ៉េខាងជើងឡើងវិញឆាប់ៗនេះ

(បរទេស)៖ ប្រេសិតកំពូលរបស់អាមេរិកប្រចាំនៅកូរ៉េខាងជើង លោក ​Stephen Biegun​ បាននិយាយ ថាអាមេរិកត្រៀមខ្លួនរួចជាស្រេចដើម្បីចាប់ផ្តើមកិច្ចចរចានុយក្លេអ៊ែរសាជាថ្មីជាមួយកូរ៉េខាងជើង។

លោក ​Biegun​ បានលើកឡើងបែបនេះនៅថ្ងៃពុធនេះនៅក្នុងទីក្រុងសេអ៊ូលក្នុងរយៈពេល១ថ្ងៃបន្ទាប់ ពីអាមេរិកនិងកូរ៉េខាងត្បូងបានបញ្ចប់សមយុទ្ធយោធារួមគ្នាដែលកូរ៉េខាងជើងចាត់ទុកថាជាការត្រៀមធ្វើសង្គ្រាម។​

ប្រេសិតកំពូលរូបនេះបានប្រាប់ក្រុមអ្នកសារព័ត៌មានថាអាមេរិកត្រៀមនឹងចូលរួមចរចាភ្លាមៗបន្ទាប់ពីទទួលបានដំណឹងពីសមភាគីរបស់ខ្លួននៅកូរ៉េខាងជើង។

គួររំឭថា កិច្ចចរចារវាងអាមេរិកនិងកូរ៉េខាងជើងបានបរាជ័យបន្ទាប់ពីជំនួបកំពូលលើកទី២រវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នៅប្រទេសវៀតណាមកាលពីខែកុម្ភៈបានបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀងណាមួយ​៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com