សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ អញ្ជើញ​ជួប​ពិភាក្សា​ការងារ​ជាមួយ​ ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា​ដែល​ចប់​អាណត្តិ​

(​ភ្នំពេញ​)៖​ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​ អូ​ ណា​ក់​យ៉ុ​ង​ (Oh​ Nak-young)​ ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា​ដែល​ចប់​អណ​ត្តិ​។​

​នា​វិមាន​សន្តិភាព​ ថ្ងៃ​ពុធ​៦​រោច​ ខែស្រាព​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​.២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​២១​ ខែសីហា​ ឆ្នាំ​២០១៩​នេះ​ ឯកឧត្តម​អគ្គរដ្ឋទូត​សាធារណៈរដ្ឋ​កូរ៉េ​ បាន​អរគុណ​ចំពោះ​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ដែល​អនុញ្ញាត​ឲ្យ​ចូល​ជួប​សំដែង​ការ​គួរសម​ពិភាក្សា​ការងារ​ និង​ជម្រាបលា​។​

​ឯកឧត្តម​អគ្គរដ្ឋទូត​បាន​បាន​លើក​ឡើង​នូវ​ចំណុច​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​ជាមួយនឹង​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា​ និង​កូរ៉េ​ ព្រមទាំង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​។​ ឯកឧត្តម​ អូ​ ណា​ក់​យ៉ុ​ង​ បាន​លើក​ឡើង​នូវ​ចំណុច​ពីរ​សំខាន់​ ទី​១ ​គឺ​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​ប្រទេស​ទាំង​ពីរ​ និង​ទី​២ គឺ​ការងារ​ក្នុង​ក្របខ័ណ្ឌ​អនុ​តំបន់​ និង​ការងារ​តំបន់​៕​ (Swift​ News)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com