កិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជា-វៀតណាម ដើម្បីលើកស្ទួយការអភិវឌ្ឍន៍ !

(ភ្នំពេញ) ៖ នយោបាយការបរទេសរបស់ព្រះរាជាណាចក្រកម្ពុជា តាមរយ:ទំនាក់ទំនងសហប្រតិបត្តិការអន្តរជាតិដ៏ឈ្លាសវៃ របស់សម្តេចប្រមុខរាជរដ្ឋាភិបាល គឺ កម្ពុជាបានលេចមុខមាត់ជាថ្មី និងមានកិត្យានុភាពនៅលើឆាកអន្តរជាតិ ដោយក្លាយជាដៃគូដ៏ស្មោះត្រង់ជាមួយបណ្តាប្រទេសជិតខាង, ក្នុងតំបន់ និងពិភពលោក ដោយមិនរើសអើងចំពោះប្រព័ន្ធនយោបាយក្នុងស្រុករបស់ប្រទេសជាដៃគូឡើយ។

ជំហរនេះរបស់កម្ពុជា បញ្ជាក់ពីនយោបាយអព្យាក្រឹត្យអចិន្ត្រៃយ៍ហ្នឹងឯង ដោយទំនាក់ទំនងគ្នាជាដៃគូ ផ្អែកលើការគោរពគោលការណ៍ផ្តល់ប្រយោជន៍គ្នាទៅវិញទៅមក និងមិនលូកលាន់កិច្ចការផ្ទៃក្នុងផងគ្នា។

ប៉ុន្តែ សំរាប់មេដឹកនាំគណបក្សប្រឆាំងនៅកម្ពុជា រួមទាំងអ្នកវិភាគឯករាជ្យ និងពួកខ្មែរអាមេរិកាំងនិយមនិន្នាការប្រឆាំងរារដ្ឋាភិបាលកម្ពុជា ពួកគេមិនគាំទ្រការអនុវត្តន៍នយោបាយអព្យាក្រឹត្យអចិន្ត្រៃយ៍បែបនេះទេ ព្រោះអ្នកទាំងនោះចង់ឲ្យសហរដ្ឋអាមេរិកលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជា មានន័យស្មើនឹងលក់អធិបតេយ្យឲ្យបរទេស ជាថ្នូរនឹងការឡើងកាន់អំណាច ដែលមានចរិតលក្ខណៈស្រដៀងគ្នានឹងក្រុមលោក លន់ ណុល/ទ្រង់ស៉ីសុវត្ថិ សិរិមត: នៅចុងទសវត្សរ៍ទី៦០ និងដើមទសវត្សរ៍ទី៧០ នៃសតវត្សរ៍ទី២០។

អាស្រ័យហេតុនេះហើយ ទើបរាល់ទំនាក់ទំនងល្អជាមួយប្រទេសជិតខាង ដើម្បីផលប្រយោជន៍ប្រជាជននៅតាមព្រំដែនទៅវិញទៅមក ជាពិសេសជាមួយប្រទេសវៀតណាម ស្រាប់តែពួកក្រុមប្រឆាំង ចោទប្រកាន់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ក្រោមលេសថាជាអាយ៉ង ឬធ្វើឲ្យបាត់បង់ទឹកដី …។ល។ ប៉ុន្តែជាមួយប្រទេសថៃវិញ គឺ ស្ងាត់មិនដែលឮពួកគាត់និយាយសោះ។

ពួកអ្នកនយោបាយខ្មែរបែបអាមេរិកាំងនិយម រួមទាំងលោក សម រង្ស៉ី, លោក កឹម សុខា មិនយល់អំពីលការណ៍អព្យាក្រឹត្យអចិន្ត្រៃយ៍ ទើបប្រើពាក្យ អាយ៉ង និងវៀតណាមចង់លេបទឹកដី … បែបនេះ។ រដ្ឋអព្យាក្រឹត្យអចិន្ត្រៃយ៍ដូចកម្ពុជា គឺ ចង់សំដៅលើការគោរពអធិបតេយ្យភាពជាតិ និងគោលការណ៍មិនលូកដៃចូលក្នុងកិច្ចការនយោបាយប្រទេសផងគ្នា។

ដោយសារតែឥរិយាបទបែបនេះរបស់រដ្ឋាភិបាលវៀតណាម ក្នុងវត្ថុបំណង បម្រើដល់ឯករាជ្យ អធិបតេយ្យភាព និងសន្តិសុខ ក៏ដូចជាការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតាមតំបន់ព្រំដែន ដើម្បីបំរើដល់សេដ្ឋកិច្ចរបស់ប្រជាជននីមួយៗ និងស្របតាមនយោបាយការបរទេសរបស់ព្រះរាជាណាចក្រកម្ពុជាផង ទើបធ្វើឲ្យកម្ពុជាកាន់តែពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការកម្ពុជា-វៀតណាម ក៏ដូចជាជាមួយបណ្តាប្រទេសជិតខាងនានាផង, ក្នុងតំបន់ផង និងលើសកលលោកផងកាន់តែស៉ីជំរៅថែមទៀត។

ដូច្នេះ ទម្ងន់នៃទំនាក់ទំនងកម្ពុជា-វៀតណាម ដែលសម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងបន្តកិច្ចសហប្រតិបត្តិការ គឺដើម្បីធ្វើយ៉ាងណាបំរើដល់សន្តិភាព, សន្តិសុខ, ស្ថិរភាព និងការអភិវឌ្ឍន៍ប្រទេស សម្រាប់ភាពសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជា៕ (ដោយ ៖ កណ្តុ ស)

 

18034058_2249880795237678_1681016989611340053_n 18057059_2249880821904342_2251172598601496707_n

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង