ឧកញ៉ា ទ្រី ភាព ទទួលបាន​សញ្ញាបត្រ​ប​ណ្ឌិ​ត​ផ្នែក​ពាណិជ្ជកម្ម នៅ​ប្រទេស​ថៃ​

(​ភ្នំពេញ​)៖ លោក​ឧកញ៉ា ទ្រី ភាព ដែល​ជា​អ្នកជំនួញ​ នៅពេលនេះ បានទទួល​សញ្ញាបត្រ បណ្ឌិត​ផ្នែក​ពាណិជ្ជកម្ម នៅ​ប្រទេស​ថៃ​។ ព្រះអង្គម្ចាស់​ក្ស​ត្រី សុរិន្ទ ថន បានប្រគល់​សញ្ញាបត្រ​ដ​ល់​លោក​ឧកញ៉ា ទ្រី ភាព ហើយ​ត្រូវបាន​គេ​បង្ហោះ​ផ្សព្វផ្សាយ នា​ព្រឹក​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៩​។

លោក​ឧកញ៉ា ទ្រី ភាព កើត​នៅ​ថ្ងៃទី​០៦ ខែកុម្ភៈ ឆ្នាំ​១៩៦៥ ជា​ប្រធាន​ក្រុមហ៊ុន ទ្រី​ភាព គ្រុប និង​ជាទី​ប្រឹក្សា​ផ្ទាល់​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន​។ លោក​ឧកញ៉ា ទទួលបាន​សញ្ញាបត្រ​ប​ណ្ឌិ​ត​សេដ្ឋកិច្ច ពី​សាកលវិទ្យាល័យ IIC នៅ​ប្រទេស​កម្ពុជា ផងដែរ​។​

​ឯកសារ​ដដែល បង្ហាញថា លោក​ឧកញ៉ា ទ្រី ភាព បានចាប់ផ្តើម​បើក​អាជីវកម្ម​លក្ខណៈ​គ្រួសារ លើ​ផ្នែក​អចលនទ្រព្យ ក្រុមហ៊ុន​សំណង់ និង​ចុង​ក្រោយនេះ លោក​ឧកញ៉ា បាន​វិនិយោគ​លើ​ផ្នែក​កសិឧស្សាហកម្ម ក្រុមហ៊ុននាំចេញ នាំចូល វិស័យ​ទេសចរណ៍ ដឹកជញ្ជូន ផែស្ងួត និង​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​។ សរុបមក នៅពេល​បច្ចុប្បន្ននេះ លោក​ឧកញ៉ា ទ្រី ភាព បាន​ក្រុមហ៊ុន ចំនួន ១៤ ដែល​ស្ថិតនៅក្រោម​ក្រុមហ៊ុន Try Pheap Group Co., LTD៕​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com