ហ្វីលីពីន៖ ជំងឺគ្រុនឈាម​កើនឡើងដល់​ជិត២០ម៉ឺនករណី​ក្នុងនោះមានអ្នកស្លាប់ជាង៨០០នាក់

​(ហ្វីលីពីន)៖ ក្រសួងសុខាភិបាលនៃប្រទេសហ្វីលីពីន​បាននិយាយកាលពីថ្ងៃអង្គារថាចំនួនករណីជំងឺគ្រុនឈាមនៅក្នុងប្រទេសហ្វីលីពីនក្នុងរយៈពេល៨ ខែដំបូងនៃឆ្នាំនេះបានកើនឡើងដល់ទៅជាង ១៨៨.០០០នាក់ក្នុងនោះមានអ្នកស្លាប់ចំនួន៨០៧នាក់។

យោងតាមរបាយការណ៍ឃ្លាំមើលជំងឺគ្រុនឈាមបានឲ្យដឹងថា​ករណីជំងឺគ្រុនឈាមចំនួន ១៨៨.៥៦២ករណីចាប់ពីថ្ងៃទី០១ ខែមករាដល់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩នេះ។ ចំនួននេះគឺច្រើនជាងទ្វេដង​ដែលបានកត់ត្រាក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន គឺមានចំនួន៩៣.១៤៩ ករណី។ លើសពី នេះទៀត​មានអ្នកស្លាប់ចំនួន៨០៧នាក់ដែលខ្ពស់ជាងកត់ត្រាក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨គឺមានចំនួន៤៩៧នាក់។

ក្រសួងសុខាភិបាលហ្វីលីពីនបានបញ្ជាក់ថាតំបន់ដែលស្ថិតនៅក្រោមកម្រិតនៃការរីករាលដាលជំងឺគ្រុនឈាមគឺភាគច្រើននៅភាគកណ្តាល និងភាគខាងត្បូងនៃប្រទេសហ្វីលីពីន​៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com