អ្នកដំណើររាប់សិបនាក់ត្រូវបានចាប់ពង្រត់នៅ​ភាគខាងជើង​ប្រទេសកាមេរូន​

(កាមេរូន)៖ ខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណបានចាប់ពង្រត់អ្នកដំណើររាប់សិបនាក់កាលពីរសៀលថ្ងៃអង្គារម្សិលមិញនេះនៅក្នុងតំបន់ដាច់ស្រយាលភាគខាងជើងនៃប្រទេសកាមេរូន។

មន្ត្រីក្នុងតំបន់បាននិយាយថាជនរងគ្រោះទាំងនោះត្រូវបានចាប់ពង្រត់នៅតាមបណ្តោយផ្លូវហាយវ៉េនៅ Dabanga ដែលជាតំបន់មួយបែងចែក Logone និង​ Chari។

យោងតាមប៉ូលិសក្នុងតំបន់បានឲ្យដឹងថាកងទ័ពប្រទេសកាមេរូនកំពុងធ្វើបេសកកម្មជួយសង្គ្រោះដើម្បីទទួលបានការដោះលែងអ្នកដំណើរដោយសុវត្ថិភាព។

ពុំមានក្រុមប្រដាប់អាវុធណាមួយអះអាងទទួលខុសត្រូវចំពោះការចាប់ពង្រត់នេះទេប៉ុន្តែក្រុមភេរវកម្មបូកូហារ៉ាមនិងក្រុមចោរប្លន់តាមផ្លូវត្រូវបានគេដឹងថាកំពុងប្រតិបត្តិការនៅក្នុងតំបន់នេះជាប្រចាំ៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com