ធ្លាក់ឧទ្ធម្ភាគចក្រឯកជន១គ្រឿងសម្លាប់មនុស្ស៣នាក់​នៅ​ក្រិក​

(បរទេស)៖ ទីភ្នាក់ងារសារព័ត៌មានជាតិ AMNA នៃប្រទេសក្រិកបានរាយការណ៍ថាឧទ្ធម្ភាគចក្រឯកជន១គ្រឿងបានធ្លាក់នៅក្បែរកោះប៉ូរ៉ូនៃប្រទេសក្រិកកាលពីថ្ងៃទី២០ ខែសីហាឆ្នាំ២០១៩បណ្ដាលឲ្យស្លាប់មនុស្សចំនួន៣នាក់។

​អភិបាលក្រុងនៃកោះនេះ ​បានឲ្យដឹង ថាសាកសពជនជាតិរុស្ស៊ី២នាក់ដែលនៅលើឧទ្ធម្ភាគចក្រត្រូវបានរកឃើញក្នុងកាប៊ីនហើយ​​សាកសពជនជាតិក្រិក១រូបជាអ្នកបើកយន្តហោះ។

​មូលហេតុបណ្ដាលឲ្យធ្លាក់ឧទ្ធម្ភាគចក្រនេះត្រូវបានអាជ្ញាធរស៊ើបអង្កេត៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com