ប្រធានប្រតិបត្តិនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន សុំរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

(ភ្នំពេញ) ៖ ថ្ងៃនេះ អតីតប្រធានប្រតិបត្តិ នៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ឃុំព្រៃរំដួល បានលាលែងតំណែង និងមកសុំចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាវិញ។

លោក មាស ឆឹល បានសម្រេចចិត្តលាលែងពីប្រធានប្រតិបត្តិគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ឃុំព្រៃរំដួល
មករួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនវិញ។ ជាមួយ នឹងការប្តេជ្ញា ប្រមូលសមាជិករបស់ខ្លួន ដែលជាសាច់ជាឈាមឲ្យមកបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាតែមួយគត់។

លោក មាស ឆឹល បានត្អូញត្អែរថា លោកបានសាកល្បងចូលគណបក្សប្រជាធិបតេយ្យមូលដ្ឋានទៅតាមការអូសទាញរបស់គេ ដោយគិតស្មានថា នឹងមានស្ថានភាពជីវភាពប្រសើរជាងមុន ប៉ុន្តែវាបានធ្វើឲ្យលោកបាត់បង់មិត្តភក្តិ បាត់បង់ពេលវេលា ជីវភាពកាន់តែយ៉ាប់យ៉ឺន ចំណែកបក្សនោះវិញ មិនមានភាពប្រាកដប្រជា មានតែរូបរៀង និងស្រមោល លោកក៏សម្រេចចិត្តចាកចេញ និងមិនសេពគប់តទៅទៀតឡើយ៕

 

photo_2017-04-24_19-39-29 photo_2017-04-24_19-39-34 photo_2017-04-24_19-39-38

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង