កម្ពុជា​ នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ប្តូរ​វេន​ រៀបចំ​កិច្ចប្រជុំ​លើក​ទី​៤

(​ភ្នំពេញ​)៖​ គណៈកម្មការ​មហាផ្ទៃ​ ការពារ​ជាតិ​ និង​មុខងារសាធារណៈ​ របស់​រដ្ឋសភា​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ប្តូរ​វេន​ រៀបចំ​កិច្ចប្រជុំ​លើក​ទី​៤​ ក្រោម​ប្រធានបទ​ “​តួនាទី​ ភារកិច្ច​ក្នុង​ការ​ពិនិត្យ​តាមដាន​របស់​គណៈកម្មការ​/​គណៈកម្មាធិការ​ការពារ​ជាតិ​ និង​សន្តិសុខ​ នៃ​រដ្ឋសភា​ប្រទេស​ទាំង​បី​ កម្ពុជា​ ឡាវ​ វៀតណាម​ ក្នុង​ការ​កសាង​ សហប្រតិបត្តិការ​ និង​អភិវឌ្ឍន៍​ព្រំដែន​មួយ​ប្រកបដោយ​សន្តិភាព​ និង​មិត្តភាព​”​ នៅ​សណ្ឋាគារ​ រ៉េ​ស៊ី​ដង់​សុខា​ភ្នំពេញ​ រាជធានី​ភ្នំពេញ​ ចាប់ពី​ថ្ងៃ​ទី​២៦​ ដល់​ថ្ងៃ​ទី​២៩​ ខែសីហា​ ឆ្នាំ​២០១៩​។​

​ឯកឧត្តម​បណ្ឌិត​ ងួ​ន​ ញ៉ិល​ អនុប្រធាន​ទី​១​ នៃ​រដ្ឋសភា​ ដែល​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេច​អគ្គ​មហា​-​ ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​ នឹង​អញ្ជើញ​ចូលរួម​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ ក្នុង​ពិធី​បើក​កិច្ចប្រជុំ​នេះ​ នៅ​ព្រឹក​ថ្ងៃ​ទី​២៧​ ខែសីហា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​៨​នឹង​៣០​នាទី​។​

​កិច្ចប្រជុំ​លើក​ទី​៤​នេះ​ នឹង​មានការ​ចូលរួម​ពី​ ប្រធាន​គណៈកម្មាធិការ​ការពារ​ជាតិ​ និង​សន្តិសុខ​ របស់​រដ្ឋសភា​ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​ ប្រធាន​គណៈកម្មាធិការ​ការពារ​ជាតិ​ និង​សន្តិសុខ​ របស់​រដ្ឋសភា​ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ និង​ប្រធាន​គណៈកម្មការ​មហាផ្ទៃ​ ការពារ​ជាតិ​ និង​មុខងារសាធារណៈ​ របស់​រដ្ឋសភា​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដោយ​ពិភាក្សា​លើ​ប្រធានបទ​សំខាន់ៗ​មួយ​ចំនួន​ដូច​ជា​៖
-​ ​លទ្ធផល​ការងារ​ និង​ទិស​ដៅ​អនុវត្ត​បន្ត​ក្នុង​ការ​រក្សា​សន្តិសុខ​តាម​បណ្តោយ​ព្រំដែន​
-​ ​វឌ្ឍនភាព​ និង​តួនាទី​ ភារកិច្ច​របស់​គណៈកម្មការ​/​គណៈកម្មាធិការ​ក្នុង​ការ​ពិនិត្យ​តាមដាន​ និង​ លើកកម្ពស់​ កិច្ច​សហប្រតិបត្តិការ​ និង​ការ​អភិវឌ្ឍ​ព្រំដែន​មួយ​ប្រកបដោយ​សន្តិភាព​ និង​មិត្តភាព​
-​ ​ការ​ពិនិត្យ​ ពិភាក្សា​ និង​ចុះហត្ថលេខា​ លើ​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​លើក​ទី​៤​ ៕

​ ​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com