CDC អនុម័តគម្រោងរោងចក្រ​ក្នុងតំបន់សេដ្ឋកិច្ចពិសេស​ចំនួន៥​ ក្រោមទុន​វិនិយោគ​ជាង ​២០​លាន​ដុល្លារ​

(ភ្នំពេញ)៖ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុម័តគម្រោងវិនិយោគ ក្រោមទុនវិនិយោគជាង​២០​លាន​ដុល្លារ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន៥ ។

CDC បានបញ្ជាក់ថា៖ “ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចឯកភាពឱ្យធ្វើការវិនិយោគ តែពុំមានការលើកទឹកចិត្ត សម្រាប់គម្រោងបង្កើតរោងចក្រផលិតបារី របស់ក្រុមហ៊ុន “AMAMOKE TOBACCO
(CAMBODIA) CO.,LTD.” ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសី​ហនុមានទុនវិនិយោគចំនួន ៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៧កន្លែង”។

ក្រុមហ៊ុនដែលCDC បានសម្រេចចេញវិញ្ញាបនប័ត្រ ចុះបញ្ជីជាស្ថាពរ ក្នុងការវិនិយោគរួមមាន៖ ១) “ZHEJIANG CHISHUN FOAM CO.,LTD.”: គម្រោងបង្កើតរោងចក្រផលិត អេប៉ុងគ្រប់ប្រភេទ
មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី មានទុនវិនិយោគចំនួន ២,១ លាន ដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៤១កន្លែង។

២) “XIN CHI XING PACKAGING CO., LTD.”: គម្រោងបង្កើតរោងចក្រផលិតកេសកាតុង មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេង បាវិត ខេត្តស្វាយរៀង, មានទុន​វិនិ​យោគ​ប្រមាណ ២,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២១០នាក់។

៣) “CHIANG CU WIRE & CABLE CO.,LTD.”: គម្រោងបង្កើតរោងចក្រផលិតខ្សែភ្លើង និងខ្សែ​កាប មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង
មានទុនវិនិយោគប្រមាណ ៣,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៤៣កន្លែង។

៤) “GORGEOUS STEEL STRUCTURE (CAMBODIA) CO.,LTD.”: គម្រោងបង្កើតរោងចក្រកែច្នៃដែក មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទុនវិនិយោគចំនួន
៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨៤កន្លែង។

៥) “WING ART LIGHTING AND GIFTWARE CO., LTD.”: គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើង​អំពូលលម្អ និងគ្រឿងបង្គុំអំពូលភ្លើងគ្រប់ប្រភេទ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋ​កិច្ច​ពិសេសតាយសេង បាវិត ខេត្តស្វាយរៀង, មានទុនវិនិយោគប្រមាណ ៧,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៩៤នាក់៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com