​កម្ពុជា-វៀតណាម ​​ប្តេជ្ញាបញ្ចប់​កិច្ចការងារព្រំដែន ​​​ដែលនៅសេសសល់​ប្រមាណ​ជាង ​១០ភាគរយ​ទៀត​

(ភ្នំពេញ)៖ ដោយសារបច្ចុប្បន្ននេះកិច្ចការងារព្រំដែននេះគឺបានបញ្ចប់ប្រមាណជា ៨៤ភាគរយហើយ សល់ប្រមាណជា ១៦ភាគរយ ភាគរយទៀតទេ ដែលគណៈកម្មការព្រំដែននៃប្រទេសទាំងពីរនឹងបន្តធ្វើកិច្ចការងារនេះជាបន្តទៀត។ នេះបើតាមការឲ្យដឹងក្នុងជំនួបរវាងសម្ដេចតេជោ ហ៊ុន សែន ជាមួយ​ឯក​ឧត្តម Binh Minh ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសវៀតណាម នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩។

នៅក្នុងជំនួបនោះ ឯកឧត្តម Binh Minh បានជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រី អំពីដំណើរអញ្ជើញរបស់ឯកឧត្តមមកកាន់ប្រទេសកម្ពុជានាពេលនេះ គឺដើម្បីចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះរវាងកម្ពុជា និងវៀតណាមលើកទី១៧ ដែលរៀបចំឡើងដោយក្រសួងការបរទេស និងសហប្រតិ​បត្តិការអន្តរជាតិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃស្អែកទី២១ សីហាខាងមុខនេះ ហើយកិច្ចប្រជុំនេះ នឹងដឹកនាំរួមគ្នារវាងរដ្ឋមន្ត្រីក្រសួងការបទេសនៃប្រទេសទាំងពីរ គឺឯកឧត្តម ប្រាក់ សុខុន និងឯកឧត្តម Binh Minh។

ពាក់ព័ន្ធនឹងកិច្ចការងារព្រំដែន គួររំលឹកជូនថា ​កម្ពុជា​ និង​វៀតណាម​បានបោះ​បង្គោល​លើព្រំដែន​ចម្ងាយ ​១.០៤២គីឡូម៉ែត្រ​ លើ​បន្ទាត់​ព្រំដែនដែល​មាន​ចម្ងាយ ​១.១៣៧គីឡូម៉ែត្រ​ ហើយបាន​បោះ​បង្គោល ​ព្រំដែន​ចំនួន​ ៣១៥​បង្គោល ​ក្នុង​ចំណោម​បង្គោល​ចំនួន​ ៣៧១។ ភាគទាំងពីរ «​ប្តេជ្ញា​ជាថ្មី​ខិត​ខំ​ពន្លឿន​ការ​រក​ដំណោះស្រាយ​បញ្ហា​ព្រំដែន​ដែល​នៅ​សេសសល់​ ១៦​ភាគរយ​មិន​ទាន់​ដោះស្រាយ​‍» ផងដែរ​ ដោយ​អនុលោម​ទៅតាម​ច្បាប់​អន្តរជាតិ​ និង​គោលការណ៍​ខ្សែ​ព្រំដែន​តាម​កេរ្តិ៍​ដំណែល​មិន​កែប្រែ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com