សម្ដេចតេជោ ហ៊ុន សែន ​នឹងទៅវៀតណាម​ ដើម្បីកៀងគរ​អ្នក​វិនិយោគ​មក​កម្ពុជា​

(ភ្នំពេញ)៖ ​សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើទៅទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសវៀតណាម នាអំឡុង​ខែកញ្ញា ឆ្នាំ២០១៩ខាងមុខនេះ។ នេះបើតាមការឲ្យដឹងក្នុងជំ​នួបរវាងសម្ដេចតេជោ ហ៊ុន សែនជាមួយ​ឯ​កឧត្តម Binh Minh ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេស​វៀត​ណាម នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩។

ក្នុងឱកាសដំណើរទស្សនកិច្ចនេះ សម្តេចនាយករដ្ឋមន្ត្រីបានស្នើឱ្យថ្នាក់ដឹកនាំវៀតណាមរៀបចំវេទិកា​ធុរកិច្ចកម្ពុជា-វៀតណាម ដើម្បីជាឱកាសនៃការកៀងគរអ្នកវិនិយោគវៀតណាមមកវិនិយោគនៅក្នុងប្រទេសកម្ពុជា។​ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍អំពីការជំរុញទំហំពាណិជ្ជ​កម្មនៃប្រទេសទាំងពីរឲ្យមានការកើនឡើងថែមទៀតផងដែរ។

នាពេលថ្មីៗនេះដែរ សម្តេចតេជោ ប្រមុខដឹកនាំ​រាជរដ្ឋាភិបាលកម្ពុជា បានស្នើ​សុំ​ និង​លើកទឹកចិត្ត​ដល់​រដ្ឋាភិបាល​ប្រទេស​វៀតណាម ជួយ​ជំរុញ​ការបណ្តាក់ទុន​វិនិយោគ​បាន​ជាង ៥០០០លាន​ដុល្លារ ដើម្បីលើក​កម្ពស់​​វិស័យ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរឲ្យ​កាន់តែ​ល្អប្រសើរថែមមួយកម្រិតទៀត៕

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com