AFF WOMEN 19: ក្រុមបាល់ទាត់នារីកម្ពុជាបញ្ចប់ការប្រកួតក្នុងពូលB ចាញ់ឥណ្ឌូនេស៊ី

(ថៃ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា(នារី) ចាញ់ក្រុមជម្រើសជាតិនារីឥណ្ឌូនេស៊ី ០ទល់នឹង៤ ការប្រកួតចុងក្រោយពូល Bនៃការប្រកួតកីឡាបាល់ទាត់ជើងឯកនារីអាស៊ីអាគ្នេយ៍២០១៩ ខណៈដែល វៀតណាមឈ្នះ​សហភាពមីយ៉ាន់ម៉ា ដើម្បីឈរលេខ១ក្នុងពូល។

នេះជាបរាជ័យលោកទី៣របស់ក្រុមបាល់ទាត់នារីកម្ពុជា បន្ទាប់ពីចាញ់វៀតណាម ១០ទល់នឹង០ និងចាញ់សហភាពមីយ៉ាម៉ា ១ទល់នឹង១០។

មកដល់ពេលនេះក្រុមដែលឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ថ្ងៃទី២៥ ខែសីហា មានពូលA ម្ចាស់ផ្ទះថៃ និងពូលB មានវៀតណាម និងសហភាពមីយ៉ា។ វគ្គផ្តាច់ព្រ័ត្រលេងនៅថ្ងៃទី២៧ ខែសីហា ខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com