អភិបាលរងរាជធានីភ្នំពេញ ថា CNRP ធ្វើសមាជវិសាមញ្ញស្អែកនេះ ត្រូវគោរពគោលការណ៍ «បីមិន មួយរាយការណ៍»

(ភ្នំពេញ)៖ អភិបាលរងរាជធានីភ្នំពេញ ថា គណបក្សសង្គ្រោះជាតិអាចធ្វើសមាជនៅទីស្នាក់ការរបស់ខ្លួន បាននៅថ្ងៃទី២៥ ខែមេសា ស្អែកនេះ តែត្រូវគោរពនូវគោលការណ៍បីមិន មួយរាយការណ៍ គឺ មិនត្រូវសាងសង់រោងពិធីលើចិញ្ចើមផ្លូវ មិនត្រូវធ្វើការបិទផ្លូវសាធារណៈ មិនត្រូវញុះញង់អ្នកចូលរួម ឱ្យកើតអំពើហិង្សា តែត្រូវសហការឲ្យបានល្អ ជាមួយអាជ្ញាធរមូលដ្ឋានដើម្បីរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។

យោងតាមសេចក្តីជូនដំណឹងរបស់អភិបាលសាលារាជធានីភ្នំពេញ ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧នេះ បានបង្ហញាប់ទៅថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ថារៀបចំសមាជជាថ្មី នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ស្អែកនេះ សាលារាជធានីភ្នំពេញមិនយល់ទាស់ទេ តែត្រូវគោរពតាមគោលការណ៍ណែនាំ ដែលសាលារាជធានីភ្នំពេញបានដាក់ចុះ ឲ្យមានប្រសិទ្ធិភាព ។

គោលការណ៍ «បីមិន មួយរាយការណ៍» របស់សាលារាជធានីភ្នំពេញរួមមាន៖

១-មិនត្រូវសាងសង់រោងពិធីលើចិញ្ចើមផ្លូវ ធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈឡើយ

២-មិនត្រូវធ្វើការបិទផ្លូវសាធារណៈ ដែលធ្វើឱ្យប៉ះពាល់ដល់ការធ្វើចរាចរណ៍ឡើយ

៣-ផ្សព្វផ្សាយក្រមសីលធម៌ ដល់សមាជិកចូលរួម និងកុំយកកម្មវិធីនេះ ធ្វើសកម្មភាពណាមួយ ឬបំផុសញុះញង់អ្នកចូលរួម ឱ្យកើតជាអំពើហិង្សា ផ្ទុយពីខ្លឹមសារ និងគោលការណ៍ នៃការរៀបចំ។

៤-ត្រូវសហការឱ្យបានល្អ ជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។

ប្រធានគណៈកម្មាធិការប្រតិបត្តិរាជធានីភ្នំពេញ លោក ម៉ន ផល្លា  កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ បានដាក់លិខិតទៅអភិបាលរាជធានីភ្នំពេញ ដោយស្នើសុំធ្វើសមាជវិសាមញ្ញ គណបក្សសង្រ្គោះជាតិ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង៨-១១ថ្ងៃត្រង់ស្អែកនេះ។

សម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានទទួលស្គាល់ លោក កឹម សុខា ជាប្រធានគណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ តែបានបដិសេធនូវសមាសភាពអនុប្រធានបក្សទាំងបី រួមមានលោកស្រី មូរ សុខហួរ លោក អេង ឆៃអ៊ាង និងលោក ប៉ុល ហំម ព្រោះតែមិនស្របតាមប្រការ ៤៧ថ្មី នៃលក្ខន្តិកៈរបស់គណបក្សសង្រ្គោះជាតិមួយនេះ។

 

 

photo_2017-04-24_19-09-22 photo_2017-04-24_19-09-28 photo_2017-04-24_19-09-31 photo_2017-04-24_19-09-34

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង