ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងយុត្តិធម៌​ ចេញប្រកាសរួម ស្តីពីការបង្កើតគណៈកម្មការគ្រប់គ្រង និងចាត់ចែងវត្ថុតាង

(ភ្នំពេញ)៖ «​គណៈកម្មការ​គ្រប់គ្រង​ និង​ចាត់ចែង​វត្ថុ​តាង​»​ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​គ្រប់គ្រង​ ថែរក្សា​ និង​ចាត់ចែង​ «​វត្ថុ​តាង​»​ ដែល​រឹបអូស​បាន​ដោយ​ស្ថាប័ន​តុលាការ​ មក​ជា​ទ្រព្យសម្បត្តិ​រដ្ឋ​។​

​គណៈកម្មការ​នេះ​​បង្កើត​ឡើង​រួម​គ្នា​រវាង​ ក្រសួងយុត្តិធម៌​ និង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ដោយ​ប្រកាស​រួម​ចុះ​ថ្ងៃ​ទី​០១​ ខែសីហា​ ឆ្នាំ​២០១៩​។​

​គណៈកម្មការ​គ្រប់គ្រង​ និង​ចាត់ចែង​វត្ថុ​តាង​ ហៅ​កាត់​ថា​ «​គ​.​គ​.​ច​.​វ​»​ មាន​ប្រធាន​០១​រូប​ អនុប្រធាន​០៣​រូប​ ក្នុង​នោះ​០១​រូប​ ជា​អនុប្រធាន​ប្រចាំការ​ ព្រមទាំង​សមាជិក​មួយ​ចំនួន​ទៀត​។​

យោងតាម​ប្រកាស​រួមរបស់ក្រសួងទាំងពីរ ឯកឧត្តម​ គឹ​ម​ សន្តិភាព​ រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​ ត្រូវ​បាន​តែងតាំង​ជា​ប្រធាន ​គ​.​គ​.​ច​.​វ​,​ ឯកឧត្តម​ សួង​ ម៉េ​ង​គា​ អនុរដ្ឋលេខាធិការ​ក្រ​សួ​ងេ​ស​ដ្ឋ​កិច្ច​ និង​ហិរញ្ញវត្ថុ​ឯកឧត្តម​ អ៊ូ​ រ៉ា​ស៊ី​ អនុរដ្ឋលេខាធិការ​ក្រ​សូ​ង​យុត្តិធម៌​ ជា​អនុប្រធាន​,​ និង​ឯកឧត្តម​ ខាន់​ វណ្ណៈ​ អគ្គាធិការ​កិច្ចការ​តុលាការ​នៃ​ក្រសួងយុត្តិធម៌​ ជា​អនុប្រធាន​ប្រចាំការ​ ព្រមទាំង​សមាជិក​ សមាជិកា​ ជា​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​ទាំង​ពីរ​មួយ​ចំនួន​ទៀត​៕​ (ឡុក សំរិត)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com