អេស្ប៉ាញ៖ ភ្លើងឆេះព្រៃ​មិនអាចគ្រប់គ្រងបានបង្ខំឲ្យជម្លៀសមនុស្ស៩ពាន់នាក់

(បរទេស)៖​ ក្រុមអាជ្ញាធរ បាននិយាយថា ភ្លើងឆេះព្រៃដែលមិនអាចគ្រប់គ្រងបាន នៅលើកោះ Gran Canaria ក្នុងប្រជុំកោះ Canary នៃប្រទេសអេស្ប៉ាញ បានបន្តរាលដាលកាលពីថ្ងៃចន្ទ ហើយមនុស្សប្រហែល ៩.០០០នាក់ត្រូវបានជម្លៀសចេញ ពីក្រុងចំនួន៨នៅលើកោះនេះ។

អាជ្ញាធរបាននិយាយថា យន្ដហោះ១៦គ្រឿង និងឧទ្ធម្ភាគចក្រ ព្រមទាំងអ្នកពន្លត់អគ្គិភ័យ ជាង១.០០០នាក់ កំពុងតស៊ូពន្លត់អណ្តាតភ្លើង ដែលមានកម្ពស់ដល់ទៅ៥០ ម៉ែត្រ។

គួរបញ្ជាក់ថាការ​ឆេះព្រៃនេះគឺជាលើកទី២ហើយដែលនៅជុំវិញផ្ទៃដី៦.០០០ហិកតា ត្រូវបន្ដឆាបឆេះរហូតមកដល់ពេលនេះ៕ (មាលីកា)

Helicopters carry water to fight a forest fire seen in the village of Guia on the Canary Island of Gran Canaria, Spain, August 19, 2019. REUTERS/Borja Suarez
appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង