សមត្ថកិច្ច​ចាប់ផ្តើម​បញ្ចេញ​កម្លាំង​ចល័ត​ចំនួន​ ៤​ខេត្ត​ តាម​ផ្លូវជាតិ​ចំនួន​២​ ទប់ស្កាត់​បទល្មើស​ចរាចរណ៍​គ្រប់​ប្រភេទ​គោលបំណង​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាច​ណ៍​

(​ភ្នំពេញ)​៖​ សមត្ថកិច្ច​ចាប់ផ្តើម​បញ្ចេញ​កម្លាំង​ចល័ត​ចំនួន​ ៤​ខេត្ត​ តាម​ផ្លូវជាតិ​ចំនួន​២​ ទប់ស្កាត់​បទល្មើស​ចរាចរណ៍​គ្រប់​ប្រភេទ​គោលបំណង​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាច​ណ៍​ នេះ​តាម​ការ​លើក​ឡើង​របស់​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ហ៊ឹ​ម​ យ៉ា​ន​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ ក្នុង​ពិធី​ប្រគល់​រថយន្ត​ចំនួន​ ៤​គ្រឿង​ ដែល​ជា​អំណោយ​របស់​ សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ដល់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ នៅ​ព្រឹក​ថ្ងៃ​ទី​២០​ ខែសីហា​ ឆ្នាំ​២០១៩​នេះ​ នៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​។​

​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ហ៊ឹ​ម​ យ៉ា​ន​ បាន​បន្ត​អោយ​ដឹង​ថា​ កិច្ចការ​ល្បាត​ត្រួតពិនិត្យ​បទល្មើស​ចរាច​ណ៍​ គឺ​ត្រូវ​បាន​អនុវត្ត​ទៅ​តាម​ផែនការ​ដែល​បាន​លើក​ឡើង​នៅ​ទូ​ទាំង​ប្រទេស​ ដែល​ក្នុង​នោះ​រួម​មាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ ក៏​មាន​បង្កើត​ក្រុម​ល្បាត​មួយ​ដើម្បី​ធ្វើការ​រួម​ជាមួយ​គ្រប់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ ខេត្ត​។​ ឯកឧត្តម​ បន្ត​ថា​ នេះ​ជា​កិច្ចការ​ថ្មី​មួយ​ដែល​ទើបតែ​អនុវត្ត​ ដែល​មាន​គោលបំណង​ទី​១​ គឺ​ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​អោយ​បានជា​អតិបរមា​ ដែល​ពី​មុន​សមត្ថកិច្ច​រក​ឃើញ​បទល្មើស​ចរាចរណ៍​តែ​នៅ​លើ​គោលដៅ​អ​ចល័ត​ ដូច្នេះ​ការ​បង្កើត​កម្លាំង​ចល័ត​នេះ​ គឺ​តាម​មើល​បទល្មើស​ដែល​អ្នកបើកបរ​កំពុង​តែ​ធ្វើ​ចលនា​នៅ​លើ​រថយន្ត​តាម​ដងផ្លូវ​តែ​ម្តង​ ក្នុង​នោះ​ពិនិត្យ​មើល​ថា​តើ​អ្នកបើកបរ​មាន​កំហុស​ខាង​ផ្នែក​ច្បាប់​អ្វីខ្លះ​ ពាក់ព័ន្ធ​និង​បញ្ហា​បច្ចេកទេស​អ្វីខ្លះ​ ដោយ​ផ្អែក​លើ​មូលហេតុ​ដែល​នាំ​អោយ​កើត​មាន​គ្រោះថ្នាក់​ជា​ច្រើន​ដែល​ជា​កំហុស​នៃ​អ្នកបើកបរ​ធ្វើ​ចលនា​ដែល​សមត្ថកិច្ច​កន្លង​មក​មិន​អាច​ទប់ស្កាត់​បាន​ ដូច​ជា​ការ​បើកបរ​លើស​ល្បឿន​កំណត់​ មិន​ប្រកាន់​ស្តាំ​ វ៉ា​ជែង​ជាដើម​។​

​ឯកឧត្តម​អគ្គស្នងការ​រង​ បានអោយ​ដឹង​ថា​ ការងារ​ល្បាត​នេះ​ត្រូវ​បាន​ទទួលបញ្ជា​អោយ​អនុវត្ត​នៅ​លើ​ផ្លូវជាតិ​ចំនួន​២​ ដែល​មាន​គ្រោះថ្នាក់​ចរាចរណ៍​ច្រើន​ជាងគេ​ គឹ​ផ្លូវជាតិ​លេខ​៤​ និង​ផ្លូវជាតិ​លេខ​៥​ ក្នុង​ទឹកដី​នៃ​ខេត្ត​ចំនួន​៤​ មាន​ខេត្តកំពង់ស្ពឺ​ ព្រះ​សីហ​នុ​ ខេត្តកំពង់ឆ្នាំង​ និង​ខេត្តពោធិសាត់​។​ ការងារ​នេះ​ត្រូវ​មាន​កិច្ចសហការ​ និង​ជូនដំណឹង​ដល់​អភិបាលខេត្ត​ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​នៃ​ខេត្ត​ទាំង​៤​នេះ​ផង​ដែរ​។​

​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ហ៊ឹ​ម​ យ៉ា​ន​ ក៏​បាន​ផ្តាំផ្ញើ​អោយ​កម្លាំង​សមត្ថកិច្ច​ដែល​ត្រូវ​បាន​ចាត់​បញ្ជូន​អោយ​ទទួល​ភារកិច្ច​ទាំងអស់​ត្រូវ​គោរព​សីលធម៌​ និង​វិន័យ​ អោយ​បាន​ខ្ជាប់ខ្ជួន​ ទី​១​គឺ​ ការ​គោរព​បញ្ជា​របស់​ថ្នាក់ដឹកនាំ​ ពេល​វេ​ល​ចុះ​ធ្វើការ​ ពេលវេលា​បញ្ចប់​ទីតាំង​,​ ទី​២​ ពាក់ព័ន្ធ​នឹង​ឯកសណ្ឋាន​ សំលៀក​បំពាក់​ដែល​ចុះ​ប្រ​តិ​បត្ត​ការ​ និង​ទី​៣​ គឺ​ពេលវេលា​ចុះ​ប្រ​តិ​បត្ត​ការ​ដែល​ខុស​គ្នា​ពី​ពេលវេលា​ធ្វើការ​នៅ​ក្នុង​ការិយាល័យ​ ព្រោះ​ជា​ក្រុម​ល្បាត​ ឆ្មក់​ចាំ​មើល​ មាន​ពេល​ខ្លះ​យប់​ រឺ​ថ្ងៃ​មិន​ទៀងទាត់​ ផ្អែក​ទៅ​តាម​ស្ថានភាព​ជាក់ស្តែង​។​

​តាម​របាយការណ៍​របស់​ នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ បានអោយ​ដឹង​ថា​ ក្នុង​ខែកក្កដា​កន្លង​ទៅ​នេះ​ មាន​គ្រោះថ្នាក់​កើតឡើង​ចំនួន​៣៣៦​លើក​ មាន​អ្នក​ស្លាប់​ចំនួន​១៤១​នាក់​ និង​របួស​ចំនួន​ ៥៩៨​នាក់​(​របួសធ្ងន់​៣៤៥​នាក់​)​ ក្នុង​ចំណោម​អ្នក​ស្លាប់​ចំនួន​១៤១​នាក់​ ភាគច្រើន​ជា​អ្នក​ជិះ​ម៉ូតូ​មាន​ចំនួន​១០៥​នាក់​ ស្មើ​៧៤%​ (​ប្រភេទ​១២៥​សេ​សេ​ចុះ​ក្រោម​)​ ក្នុង​នោះ​មិន​ពាក់មួក​សុវត្ថិភាព​មាន​ចំនួន​៧៩​នាក់​ ស្មើ​៧៥%​។​ រថយន្ត​ដឹក​កម្មករ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​២​លើក​ នៅ​ខេត្តស្វាយរៀង​ បណ្តាល​ឲ្យ​ស្លាប់​ចំនួន​២​នាក់​ និង​របួស​ចំនួន​៥៨​នាក់​៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com