ឯកឧត្ដម តូច ប៉ូលីវ៉ា អញ្ជើញចូលរួមក្នុងពិធីបើកវិញ្ញាសារសម្រាប់ថ្ងៃទីពីរ នៃការប្រឡងបាក់ឌុប

(ស្វាយរៀង)៖​ ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២០ ខែសីហា​ឆ្នាំ២០១៩នេះ បានអញ្ជើញចូលរួមក្នុងពិធីបើកវិញ្ញាសារសម្រាប់ថ្ងៃទីពីរ នៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០១៩ នៅមណ្ឌលសាលាបឋមសិក្សា ២ធ្នូ ស្ថិតនៅក្នុងសង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ពិធីនេះ ​មាន​ការ​អញ្ជើញចូលរួមពីគណៈ​មេ​ប្រយោគ​​ អប្បមាទ​ ជំនួយការអប្បមាទ ប្រធាន​ អនុប្រធាន​មណ្ឌល​ អ្នក​ត្រួត​ពិនិត្យ​តាម​អាគារ​ ប្រធាន អនុប្រធានមន្ទីរក្នុងខេត្ត និង​អ្នក​ពាក់ព័ន្ធ​ ដើម្បី​ធ្វើសាក្សីលើការពិនិត្យ​ភាព​បិទ​ជិត​មាន​បិទ​ស្កុត​ និង​ត្រា​ស្រោម​ប្រធាន​វិញ្ញាសា​ ដែលធានាថាពិតជាគ្មានការបែកធ្លាយ នៅ​ចំពោះ​មុខ​បេក្ខជន៕

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com