EPL: Manchester United បានត្រឹមតែស្មើ Wolverhampton ក្រោយ Pogba ស៊ុតបាល់ពិន័យមិនចូល

(អង់គ្លេស)៖ ក្លិបបាល់ទាត់បិសាចក្រហម Manchester United បានត្រឹមតែស្មើ ចចក Wolverhampto ១ទល់នឹង១ ការប្រកួតបាល់ទាត់លីហ្គកំពូលអង់គ្លេស (EPL) សប្តាហ៍ទី២ យប់មិញ ក្រោយការស៊ុតបាល់ ពិន័យ១១ម៉ែត្ររបស់ Paul Pogba ត្រូវជួយបាន។

ជំនួបនេះលេងបានតែ២៧នាទីកីឡាករ Anthony Martial ស៊ុតបញ្ចូលទីគ្រាប់នាំមុខឱ្យ Man Utd ប៉ុន្តែនាទីទី៥៥ Wolves តាមស្មើវិញដោយគ្រាប់បាល់កីឡាករ Ruben Neves។

លីហ្គកំពូលអង់គ្លេសក្រោយលេងបានពីរប្រកួត Liverpool លេខ១មាន ៦ពិន្ទុពេញ ដូចក្រុមលេខ២
កាំភ្លើងធំ Arsenal, លេខ៣ អ្នកការពារតំណែងជើងឯក Manchester City មាន៤ពិន្ទុ ដូចគ្នានឹងក្រុមលេខ៤ Manchester United។ ក្រុមផ្សេងទៀតដែលមាន៤ពិន្ទុដែរ រួមមាន Brighton, Spur, Bournermouth, Sheff Utd និងEverton៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com