ពលរដ្ឋរស់នៅស្រុកស្អាង ខេត្តកណ្តល ថាតំណាងចែកចាយក្រុមហ៊ុនម៉ូតូហុងដា មានចរិតធ្វើបាបរាស្ត្រ

(កណ្តាល)៖ អតិថិជនរបស់ក្រុមហ៊ុនម៉ូតូហុងដា ដែលជាក្រុហ៊ុនស្ដង់ដា បាននិយាយរិះគន់ថា មិនគួរណាតំណាងចែកចាយសាខាស្រុកស្អាង យ៉ីហោ លាភ សំបូរ ត្រូវបានមហាជនរិះគន់ពេញៗមាត់រឿងអន់ចរិត និងមាក់ងាយអតិឋិជន។

ពលរដ្ឋដែលបានឆ្លងកាត់ការទិញម៉ូតូពីសាខា លាភ សំបូរ មានទីតាំងនៅជិតសាលាស្រុកស្អាង ខេត្តកណ្ដាល បានឲ្យដឹងថា ម្ចាស់សាខាខាងលើ មិនព្រមលក់ម៉ូតូឲ្យអតិថិជនណា ដែលទិញហើយចង់ទៅធ្វើស្លាកលេខខ្លូនឯង ពោលរាល់ការទិញត្រូវតែធ្វើស្លាកលេខជាមួយក្រុមហ៊ុមនេះ ថាជាគោលការរបស់ក្រុមហ៊ុន។

ពលរដ្ឋបានបន្តរិះគន់ទៀតថា រាល់ការទិញម្ចាស់សាខាថា ត្រូវយកលុយដុល្លាណាដែលមិនរហែក តែផ្ទុយទៅវិញ ពេលធ្វើឯកសាររួច ម្ចាស់សាខាបែរជារើសលុយដុល្លារតាមតែអំពើចិត្ត ហើយតម្រូវអតិថិជនដើរដូរលុយស្ទើរតែដាច់ខ្យល់ បើទោះជាលុយដុល្លារនោះទើបដកចេញពីធនាគាក្បែរៗនោះក៍ដោយ។

ចំណែកក្រុមអាជីវករដែលរស់នៅក្បែរផ្សារស្អាង បានសម្ដែងការហួសចិត្តថា ម្ចាស់សាខានេះទំនងជាសេដ្ឋីដែលកើតមកលើគំនរដុល្លារ បានជាចេញមករកស៉ីជាមួយពលរដ្ឋមិនស្គាល់កាលៈទេសៈពលរដ្ឋខ្លូនឯងសោះហើយ ចំណែកក្រុមហ៊ុនហុងដាក៏មិនគួរមានតំណាងចែកចាយគ្មានក្រមសីលធម៌វិជ្ជាជីវៈ មករកស៉ីឲ្យមានការអាប់អួរដល់ពលរដ្ឋបែបនេះសោះ។

ចំណែកក្រុមអាជីវករដក ឬដាក់ប្រាក់ក្បែរៗសាខាខាងលើ បានឲ្យដឹងថា ពួកគាត់អាណិតពលរដ្ឋដែរបានផុងខ្លូនមកទិញម៉ូតូនៅសាខានេះ ដោយរត់ត្រហេបត្រហបដើដូរលុយ ទិញលុយ ដើម្បីតម្រូវចិត្តលោកម្ចាស់ថ្លើមថ្លៃ ដែលជាអ្នកគិតលុយក្នុងសាខានេះ។

ពាក់ពន្ធ័ករណីខាងលើអ្នកយកព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោក ម៉ឹង យូឡេង ប្រធានមន្ទីរសារធារណៈការ និងដឹកជញ្ជូន ខេត្តកណ្ដាលបានទេ ជុំវិញករណីសាខាក្រុមហ៊ុនហុងដា ស្រុកស្អាងថា មិនលក់ម៉ូតូឲ្យទេ បើយកទៅធ្វើស្លាកលេខខ្លូនឯង។

ចំណែកអនុប្រធានមន្ទីសាធារណៈការ និងដឹកជញ្ជូនខេត្តតាកែវ បានបញ្ជាក់ថា រាល់ការទិញម៉ូតូពីក្រុមហ៊ុន ឬសាខារបស់ក្រុមហ៊ុន នឹងធ្វើស្លាកលេខវាជាសិទ្ធរបស់ពលរដ្ឋ គាត់ចង់ទិញយកទៅធ្វើស្លាកលេខខ្លូនឯងក៏បាន ឲ្យសាខាក្រុមហ៊ុនធ្វើស្លាកលេខឲ្យក៏បាន។

ចំណែកសាខាក្រុមហ៊ុនម៉តូហុងដា នៅឯខេត្តតាកែវបានប្រាបដល់ពលរដ្ឋ ដែលបានទៅទិញម៉ូតូពីសាខារបស់ខ្លូនថា គាត់មានជម្រើសរឿងធ្វើសា្លកលេខ។

ពលរដ្ឋរស់នៅស្រុកស្អាង បានសំណូមពរដល់អាជ្ញាធរពាក់ពន្ធ័ ជាពិសេសក្រុមហ៊ុនហុងដា មេត្តាត្រួតពិនិត្យនិងធ្វើការបកស្រាយរាល់ការលើកឡើងរបស់ពួកគាត់ថា តើម្ចាស់សាខា លាភ សំបូរ បានអនុវត្តត្រឹមត្រូវតាមគោលការរបស់ក្រុមហ៊ុន ឬស្ថាជំនាញដែរឬទេ ដើម្បីកុំឲ្យមានការក្ដៅក្រហាយដល់ពួកគាត់៕

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com